ដំណឹងមរណភាព! នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាពក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង១២៖២៦នាទីរសៀល នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ។ នេះបើតាមគ្រួសារនៃសពដែលបានបញ្ជាក់មកកាន់សារព័ត៌មាន នាមុននេះបន្តិច។
ពិធីបុណ្យសពប្រារព្ធធ្វើឡើងនៅផ្ទះលេខ៨១-៨៣ ផ្លូវលេខ១៦០ ស្ថិតនៅសង្កាត់ទឹកល្អក់២ ខណ្ទទួលគោក រាជធានីភ្នំពេញ។
តាមរយៈដំណឹងរមណភាពនេះ សូមទ្រង់ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលជ្រាប និងអញ្ជើញចូលរួមក្នុងពិធីបុណ្យសពនេះ។
សូមបញ្ជាក់ថា ៖ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលមានប្រវត្តិតស៊ូក្នុងជួរកងកម្លាំងប្រដាប់អាវុធ ជាច្រើនឆ្នាំ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print