កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតចំនួន១០៧រូបជាសះស្បេីយពីការព្យាបាលរបស់មន្ទីរពេទ្យFuwaiខេត្តយូណាន

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យសរសៃឈាមបេះដូង Fuwai នៃខេត្តយូណាន ប្រទេសចិន(Fuwai Cardiovascular Hospital of Yunnan Province) ក្រុមគ្រូពេទ្យកម្ពុជា-ចិនបានជួយវះកាត់និងព្យាបាលជំងឺជូនដល់កុមារកម្ពុជាចំនួន៤រូបដែលមានជំងឺបេះដូងពីកំណើត។ លោកវេជ្ជបណ្ឌិត Duo Lin ប្រធានក្រុមគ្រូពេទ្យមន្ទីរពេទ្យFuwaiបានថ្លែងនូវការកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធនិងរឹងមាំអស់រយៈពេលជាងកន្លះទសវត្សរ៍រវាងមន្ទីរពេទ្យFuwaiនិងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈលើបេសកកម្មសំខាន់ចំនួន៤គឺ៖ ១-កិច្ចសហការលើការសិក្សាស្រាវជ្រាវនិងពង្រីកវិសាលភាពចែករំលែកពីបច្ចេកទេសនិងបច្ចេកវិទ្យាលើវិស័យជំនាញវេជ្ជសាស្រ្តនៃការព្យាបាលជំងឺបេះដូងពីកំណើត ២-បង្កើនបរិមាណនិងគុណភាពមូលធនមនុស្សឯកទេសបេះដូងជូនដល់ក្រុមគ្រូពេទ្យកម្ពុជា ៣-រួមគ្នាចុះពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាដើម្បីពិនិត្យលទ្ធភាពវះកាត់និងព្យាបាលដោយឥតគិតថ្លៃទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសចិន និង៤-ផ្តល់កិច្ចគាំទ្រលើគម្រោងនានារបស់សង្គមស៊ីវិលចិននៅកម្ពុជាដោយផ្តោតលើការលើកម្ពស់សុខភាពសាធារណៈ។ លោកវេជ្ជបណ្ឌិតក៏បានរំលេចពីកិច្ចសហការតាំងពីឆ្នាំ២០១៨រវាងអង្គការYUNDI មូលនិធិចិនPEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពក្នុងការសម្របសម្រួលជូនដល់ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិនចុះអនុវត្តសកម្មភាពពិនិត្យសុខភាពបេះដូងជូនកុមារកម្ពុជាចំនួន៧៦,៥៦០នាក់ ដែលក្នុងនោះបានជួយវះកាត់និងព្យាបាលជូនកុមារកម្ពុជាចំនួន១០៧រូប។ លោក រស់ សារ៉ែន រស់នៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងនូវការដឹងគុណដល់មន្ទីរពេទ្យFuwai មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យកម្ពុជា-ចិនដែលបានវះកាត់និងព្យាបាលកូនស្រីបង្កើតរបស់លោកឈ្មោះ រស់ វិជ្ជរ៉ា ហើយលោកក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលជានិច្ចកាលតែងបានចូលរួមសម្របសម្រួលជួយដល់ក្រុមគ្រូពេទ្យកម្ពុជា-ចិនលើការពិនិត្យ ការព្យាបាល និងការអនុវត្តគម្រោងសុខភាពសាធារណៈនៅកម្ពុជាដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាលើការយកចិត្តទុកដាក់ជាអាទិភាពដល់សុខភាពរបស់កុមារកម្ពុជា។ បន្ថែពីលើនេះ ក្នុងនាមអាណាព្យាបាលនិងក្រុមគ្រួសាររបស់កុមារកម្ពុជាទាំង១០៧រូបបានជាសះស្បើយពីជំងឺបេះដូងពីកំណើត លោក រស់ សារ៉ែន ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា មន្ទីរពេទ្យព្រះកេតុមាលា និងជាពិសេសវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលតែងបានគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ដល់បេសកកម្មការងាររបស់មន្ទីរពេទ្យFuwaiនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៨មក៕

ប្រភព ៖ «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print