ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិននឹងបន្តផ្តល់ជំនួយដោយពេញទំហឹងចំពោះពលរដ្ឋចិនដែលត្រូវការជំនួយនៅក្នុងប្រទេសស៊ីរី

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នាថ្ងៃទី ៨ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីស្ថានការណ៍នៅស៊ីរីថា ប្រទេសចិនបាននិងកំពុងតាមដានយ៉ាងដិតដល់ចំពោះការវិវន្តនៃស្ថានការណ៍នៅស៊ីរី ហើយសង្ឃឹមថាស៊ីរីអាចស្តារស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗ។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយយ៉ាងសកម្មចំពោះពលរដ្ឋចិនដែលមានបំណងចាកចេញពីស៊ីរីប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ ព្រមនិងរក្សាទំនាក់ទំនងជាមួយពលរដ្ឋចិនដែលស្ថិតនៅក្នុងប្រទេសស៊ីរី និងផ្តល់ការណែនាំអំពីការការពារសុវត្ថិភាព។

គេហទំព័រ «CCFR China state-controlled media » យើងសូមដាស់តឿនឱ្យភាគីពាក់ព័ន្ធនៅក្នុងប្រទេសស៊ីរីចាត់វិធានការជាក់ស្តែង ដើម្បីធានាសុវត្ថិភាពរបស់អង្គការនិងបុគ្គលិករបស់ចិននៅក្នុងប្រទេសស៊ីរី។ នាពេលបច្ចុប្បន្ននេះ ស្ថានទូតចិនប្រចាំនៅប្រទេសស៊ីរីនៅតែបន្តបំពេញបេសកកម្មរបស់ខ្លួន ដើម្បីផ្តល់ជំនួយដោយពេញទំហឹងចំពោះពលរដ្ឋចិនដែលត្រូវការជំនួយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print