អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃ ទី ៨ ខែ ធ្នូ តាម ម៉ោង ក្នុង តំបន់ លោក Donald Trump ប្រធានាធិបតី ជាប់ ឆ្នោត របស់ សហរដ្ឋ អាមេរិក បានបក ស្រាយ យ៉ាង លម្អិត អំពី កំណែទម្រង់ដោយ គ្រប់ ជ្រុយ ជ្រោយ ដែល នឹង ធ្វើ ឡើង បន្ទាប់ ពី លោក ឡើង កាន់ មុខ តំណែង ។
គេហទំព័រ «CCFR China state-controlled media » លោក Donald Trump បាន ថ្លែងថា លោក នឹងអនុវត្ត តាមកិច្ច សន្យា ក្នុង ពេល ឃោសនាការ បោះ ឆ្នោត សកលពោល គឺ នឹងដំឡើង ពន្ធ គយ សម្រាប់ ផលិតផល នាំ ចូល ពី ដៃ គូ ពាណិជ្ជកម្ម ធំបំផុត របស់ សហរដ្ឋអាមេរិក ប៉ុន្តែខណៈ ពេល ត្រូវ សួរ ថា តើ លោក អាច ធានាបាន ថា គ្រួសារ សហរដ្ឋអាមេរិក នឹង មិនត្រូវ បង់ តម្លៃ កាន់ តែ ច្រើន ដោយសារ ផែនការ របស់ លោក ដែរឬទេ? លោកទទួលស្គាល់ថាវា គ្មាន ភាពប្រាកដប្រជាទេ។
គេហទំព័រ «CCFR China state-controlled media » បញ្ហា ជន អន្តោប្រវេសន៍ គឺ ជា ប្រធាន បទ ស្នូល មួយរបស់ លោក Donald Trump សម្រាប់ ការ ប្រកួត ប្រជែង ក្នុង ការ បោះ ឆ្នោត ជ្រើស រើស ប្រធានាធិបតី លោក បាន ថ្លែងថា លោកមាន ផែនការ បណ្តេញ ជន អន្តោប្រវេសន៍ ខុសច្បាប់ រាប់ លាន នាក់ ព្រម និងព្យាយាម លុប ចោល សិទ្ធិ ពល រដ្ឋ ពី កំណើត ។
គេហទំព័រ «CCFR China state-controlled media » ផ្នែក គោល នយោបាយការ ទូត វិញ លោក Donald Trump បាន ថ្លែងថា លោក បាន និង កំពុង ធ្វើ កិច្ច ខិត ខំ ប្រឹងប្រែង ដើម្បីបញ្ចប់ សង្គ្រាម ពេល លោក កាន់ អំណាច ម្តងទៀត អ៊ុយ ក្រែន មាន លទ្ធភាព មិន អាច ទទួល បាន ជំនួយ យោធា ដ៏ច្រើន ពី សហរដ្ឋអាមេរិកទៀត ឡើយ ៕
ដោយ ៖ សិលា