បុរសម្នាក់ជិះម៉ូតូវ៉ារថយន្ដក្រឡុកសុីម៉ងត៍ មិនផុតត្រូវរថយន្ដចាប់ហ្រ្វាំងមិនទាន់កិនស្លាប់មួយរំពេច

ចែករំលែក៖

​ ភ្នំពេញ ៖បុរសម្នាក់បានជិះម៉ូតូហុងដាប៊ិតវ៉ាកាត់ពីមុខរថយន្តក្រឡុកសុីម៉ងតែមិនផុតត្រូវរថយន្ដចាប់ហ្រ្វាំងមិនទាន់ក៍ជ្រុលទៅបុកកិនទាំងម៉ូតូនិងមនុស្សពីក្រោយបណ្ដាលឲ្យ អ្នកជិះម៉ូតូស្លាប់មួយរំពេច។ ហេតុការណ៍ នេះ បានកេីតឡេីងនៅវេលាម៉ោង ១១ និង ១៥នាទីយប់ថ្ងៃ ទី ៩ ខែធ្នូ ឆ្នាំ ២០២៤ ចំនុចក្រោមស្ពានអាកាសក្បាលថ្នល់ សាងសង់ថ្មីផ្លូវមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
​ សពជនរងគ្រោះមានឈ្មោះ រ៉េត ប៊ុន សារៈ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតភូមិតានន ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។
​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកេីតហេតុគេបានឃើញបុរស២នាក់រួមទាំងអ្នកបេីកបរបានបេីករថយន្តប្រភេទក្រឡុកបេតុងម៉ាក HINO ពណ៌ក្រហមលាយសរបស់ក្រុមហ៊ុន SCG ពាក់ផ្លាកលេខភ្នំពេញ 5A-0995 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅ ពីត្បូងទៅជេីងលុះមកដល់ចំនុចកេីតហេតុផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់កំពុងសាងសង់ថ្មី រថយន្តបានបត់ឡេីងទៅផ្លូវ២៧១ហេីយគាប់ជួន ពេលនោះក៍ស្រាប់តែបុរសជាជន រងគ្រោះបានជិះម៉ូតូម៉ាកហុងដាប៊ិតពណ៌ខ្មៅធ្វើដំណើរស្របទិសជាមួយនិងរថយន្តហើយបានវ៉ាឆ្វេងបត់កាត់ ពីមុខរថយន្តក៍ត្រូវអ្នកបេីកបរចាប់ហ្រ្វាំងមិនទាន់ក៍ជ្រុលទៅបុុកអូសទាំងម៉ូតូនិងមនុស្សចំពាក់កណ្ដាលខ្លួនបណ្តាលឲ្យជនរងគ្រោះស្លាប់មួយរំពេច ។
​ ចំណែកខាងរថយន្តកៃកុងរថយន្ដបង្កបានចុះពីលើរថយន្ដគេចខ្លួនបាត់ស្រមោល។
ពាក់ព័ន្ធករណីនេះផងដែរបន្តិចក្រោយមកឃើញមានសមត្ថកិច្ចមូលដ្ឋានក៍ដូចជាជំនាញចរាចរណ៍បានចុះទៅកន្លែងកេីតហេតុនិងបានទាក់ទងសាច់ញាតិនៃសពរបស់ជនរងគ្រោះផងដែរ ។
​ ក្រោយពេលកេីតហេតុមធ្យោបាយត្រូវសមត្ថកិច្ចជំនាញវាស់វែងយករថយន្ដ និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយរីឯសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុក កំណើត ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print