ភ្នំពេញ៖ បុរសម្នាក់ជាអ្នកលក់មាំតាមម៉ូតូដាក់មេក្រូច្រៀងតាមផ្លូវនិងចូលក្នុងតំបន់ហាមឃាត់ក្នុងកោះពេជ្រត្រូវបានទំនាស់ពាក្យសម្តីជាមួយសន្តិសុខកោះពេជ្របង្កហិង្សាទៅវិញទៅមកត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ។
ពាក់ព័ន្ធករណីហិង្សានេះ បានកេីតឡេីងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤ នៅក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បុរសជាអ្នកលក់មាំមានឈ្មោះ មាឃ ករុណ អាយុ២៩ឆ្នាំ មុខរបរលក់មាំ ស្រុកកំណើត ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលគ្មានលេខ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលបានដំណឹង នូវរូបភាពចែកចាយតាមបណ្ដាញទំនាក់ទំនងសង្គម ករណីហិង្សារវាងសន្តិសុខកោះពេជ្រជាមួយបុរសជាអ្នកលក់មាំតាម ម៉ូតូម្នាក់ហើយខាង សន្តិសុខបាននាំយកបុរសរូបនោះទៅស្នាក់ប៉ុស្តិ៍សន្តិសុខដើម្បីសួរនាំអប់រំបន្ថែមទៀតផងនោះ ទេីបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាននគរបាលទន្លេបាសាក់ បានចុះទៅសួរនាំ ភាគីទាំងសងខាងអំពីដេីមហេតុដែល បណ្ដាលឲ្យកេីតមានជាហឹង្សាកេីតឡើង ។
ដំបូងឡើយខាងសន្តិសុខគេបានណែនាំបុរសជាអ្នកលក់មាំតាមម៉ូតូ កុំអោយជិះចូលកន្លែងដែលគេហាមឃាត់ ហើយស្រែកច្រៀងតាមមេក្រូរញ៉េរញ៉ៃ លុះពេលណែនាំម្តងហើយម្ដងទៀតនៅមិនស្តាប់ ដល់ថ្ងៃកេីតហេតុ បុរសជាអ្នកលក់មាំ នៅតែបន្តជិះម៉ូតូចូលទៅកន្លែងដែលគេហាមឃាត់ ទេីបខាងសន្តិសុខទៅនិយាយណែនាំក៍ជាជម្លោះពាក្យសម្តី ហើយកេីតចេញជារូបភាពហឹង្សាតែម្តងទៅ ។
ដោយឡែកខាងបុរសជាអ្នកលក់មាំតាមម៉ូតូវិញ ដែរបានអោយដឹងដែរថា មុនពេលកេីតហេតុ ខាងសន្តិសុខទាត់គាត់មួយជេីងមុន ទេីបរូបគាត់ទាត់ទៅខាងសន្តិសុខវិញ ក៍កេីតជាជម្លោះតែម្តងទៅ ។
ក្នុងហេតុការណ៍នេះផងដែរ នៅពេលដែលប្រពន្ធបុុរសជាអ្នកលក់មាំតាមម៉ូតូ ទៅដល់ដោយមានកូនតូចផងនោះ បានអោយដឹងថា ប្តីរបស់គាត់ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចក្បាល ចឹងហើយគាត់មានបញ្ហាខួរក្បាលតិចតួច ទេីបនិយាយពេលខ្លះស្តាប់គ្នាមិនបាននោះទេ។
ពាក់ពន្ធ័និងករណីនេះផងដែរ បន្ទាប់ពីសមត្ថកិច្ចសួរនាំ ភាគីទាំងសងខាងរួចហើយថា ខាងបុរសជាអ្នកលក់មាំតាមម៉ូតូ មិនបានប្តឹងផ្តល់អ្វីនោះទេ ហើយខាងសន្តិសុខក៍ជួយចេញសំណងថ្លៃការខូចខាត របស់របរ ដូចជាមាំ ជ្រក់ជេីងមាន់ និងត្រីញៀន សរុប៧០ដុល្លារ ដេីម្បីបញ្ចប់រឿងតែម្ដង ៕ដោយ៖សុខាសែនជ័យ