រថយន្ត​ford ranger បេីក​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ត​ford ranger ជ្រុលទៅបុកជាមួយនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ។
​ ហេតុការណ៍នេះបានកើតឡើងនៅវេលា១២និង​៣០នាទី​រំលង​អាធ្រាត្រ​ចូល​ចូលថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤​ទល់មុខស្ថានទូតវៀតណាម ផ្លូវព្រះមុនីវង្ស​ សង្កាត់ បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ ។
​ តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់វ័យប្រហែលជាង៥០ឆ្នាំម្នាក់បានបើករថយន្ត ម៉ាក​ford ranger ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BV 2227 បេីក​ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុង ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុដោយសង្ស័យថាអ្នកបើកបរស្រវឹងមើលផ្លូវមិនច្បាស់ទេីបធ្វើឲ្យរថយន្តជ្រុលទៅបុកជាមួយនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខចំហៀងខាងស្ដាំ ទៅ​មុខ​លែង​រួច​ តែសំណាងល្អក្នង​ហេតុការណ៍​នេះ​មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
​ ដោយឡែកក្បាលនាគថ្មពុះចែកទ្រូងផ្លូវវិញរងការខូចខាតទ្រង់ទ្រាយដើមតិចតួចតែប៉ុណ្ណោះ ។ ពាក់ព័ន្ធករណីនេះដែរអ្នកបើកបរក៏ត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្ត៍​រង​ចាំប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍ ចាត់ការ​បន្ត​ ។
​ ក្រោយកើតហេតុដោយសារមិនអាចដោះស្រាយបានមធ្យោបាយអ្នកបើកបរទៅប្រគល់ឲ្យខាង ជំនាញការិយាល័យចរាចរណ៍ផ្លូវគោកស្ទូចយកទៅរក្សាទុករង់ចាំដំណោះស្រាយ ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print