កងទ័ពអាមេរិកវាយប្រហារទៅលើគោលដៅ ”រដ្ឋឥស្លាម” ចំនួនជាង ៧៥ ក្នុងដែនស៊ីរី

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៨ ខែធ្នូ បញ្ជាការដ្ឋានកណ្តាលអាមេរិកបានឱ្យដឹងថា កងទ័ពអាមេរិកក្រោមឱវាទបញ្ជាការដ្ឋានមួយនេះបានធ្វើការវាយប្រហារតាមអាកាសទៅលើក្រុមប្រដាប់អាវុធនិងជំរំនៃអង្គការជ្រុលនិយម”រដ្ឋឥស្លាម”ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសស៊ីរី។

គេហទំព័រ «CCFR China state-controlled media » បញ្ជាការដ្ឋានកណ្តាលអាមេរិកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការវាយប្រហារតាមអាកាសរបស់កងទ័ពអាមេរិកបានវាយប្រហារទៅលើគោលដៅចំនួនជាង ៧៥ រួមមានមេខ្លោង ពួកចារកម្មនិងជំរំជាដើមរបស់”រដ្ឋឥស្លាម” និងបានប្រើយានចម្បាំងច្រើនប្រភេទរួមមានយន្តហោះចម្បាំងចំនួន ៣ ប្រភេទ។ ប្រតិបត្តិការលើកនេះមិនបានបណ្តាលឱ្យជនស៊ីវិលស្លាប់ឬរងរបួសនោះទេ។
គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍ឱ្យដឹងទៀតថា ការវាយប្រហារតាមអាកាសរបស់កងទ័ពអាមេរិកលើកនេះគឺក្នុងគោលបំណងបង្ការកុំឱ្យ ”រដ្ឋឥស្លាម” ធ្វើសកម្មភាពវាយលុក ដើម្បីធានាជាក់លាក់ថាអង្គការនេះមិនអាចឆ្លៀតពេលពង្រឹងកម្លាំងរបស់ខ្លួនដោយ សារស្ថានការណ៍ច្របូកច្របល់នៅស៊ីរី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print