មន្ត្រីជាន់ខ្ពស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារតំណាងអន្តរក្រសួងរួមមាន៖ ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យនិងវាយតម្លៃដំណាក់កាលទី២ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: នាព្រឹកថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៤ លោក បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារតំណាងអន្តរក្រសួងរួមមាន៖ ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យនិងវាយតម្លៃដំណាក់កាលទី២ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ។

ក្នុងឪកាសនោះក៏មាន ការអមដោយ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អមដោយ លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យផ្លូវជនបទ និងមន្រ្តីបច្ចេកទេស ចូលរួមជាច្រើននាក់ផងដែរ។

លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានអោយដឹងថានាថ្ងៃនេះលោកបាន អមដំណើរ លោក បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារតំណាងអន្តរក្រសួងរួមមាន៖ ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យនិងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំប្រចាំផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ ប្រវែងសរុប ៤៥ ៩០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និង ៧ម៉ែត្រ ស្ថិតនៅស្រុករំដួល ស្រុកស្វាយទាប និងស្រុកស្វាយជ្រំ និងផ្លូវក្រាលល្បាយក្រួស និងខ្សាច់ភ្នំ ចំនួន ១២ខ្សែ ប្រវែងសរុប ១១២ ៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅស្រុកស្វាយជ្រំ ស្រុករំដួល និងស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះដែរ លោក បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវដោយបានពាំនាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឆាយ ឫទ្ធិសែន រដ្ឋ មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ លោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ និងបានផ្តាំផ្ញើដល់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួម ថែរក្សាសមិទ្ធផលផ្លូវ នៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់ បានយូរអង្វែង។

សូមជម្រាបជូនថា ផ្លូវជនបទជាច្រើនខ្សែនឹងជួយសម្រួលដល់ប្រជាពលរដ្ឋ និងប្រជាកសិករអាច ធ្វើដំណើរមកទទួលសេវានានាបានងាយស្រួល ការដឹក ជញ្ជូនកសិផលមកកាន់ទៅរួមខេត្ត ដោយចំណេញពេល វេលា និងកាត់បន្ថយចំណាយថ្លៃដើម។ តាមរយៈផ្លូវល្អ ងាយស្រួលធ្វើដំណើរ នាំឱ្យប្រជាពលរដ្ឋចំណេញពេល ធ្វើដំណើរទៅធ្វើការនៅតាមរោងចក្រ និងសហគ្រាស នានាក្នុងខេត្តស្វាយរៀងផងដែរ។

បន្ទាប់ពីបានចុះត្រួតពិនិត្យរួមមក ក្រុមការងារតំណាងអន្តរក្រសួង បានឯកភាព ទទួលយកការងារថែទាំប្រចាំក្នុងដំណាក់កាលទី២ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងផងដែរ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print