ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់)នៅក្នុងដង្កោ និង៣នាក់ប្រើកាំបិតប៉័ង តោ កាប់ប្លន់យកម៉ូតូត្រូវបានស្នងការដ្ឋាននគបាលរាជធានីភ្នំពេញធ្វើសន្និសិទកាសែតបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ ២០២៤ នេះ។
ជនសង្ស័យដែលបង្ហាញមុខ១.ឈ្មោះ អ៊ុត ឆេងហ៊ត ភេទ ប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តក ណ្តាល ជាជនដៃដលប៉ុនប៉ងឃាតកម្ម ចំណែក៣នាក់ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ១.ឈ្មោះ-ឈ្មោះធា គ្រី ហៅម៉ារ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ។
២-ឈ្មោះ ជា កឹង ហៅពេជ្រ ភេទ ប្រុស អាយុ ២៣ ឆ្នាំ និង៣-ឈ្មោះ ហាក់ ឆាយ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជាអ្នកទទួលផលចោរកម្ម ។
លោកឧត្តមសេនីយ៍ប៊ុន សត្យាបានហើយដឹងទៀតថាជនសង្ស័យចំនួន ០៤ នាក់ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស ចំនួន ០២ ករណី
ករណីទី១ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់) ប្រព្រឹត្តនៅ ចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣៥ នាទី ហើយ ត្រូវបានកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌដង្កោស្រាវជ្រាវហើយឈានទៅសហការឃាត់ខ្លួនជនសង្ស័យកាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់ ក្រុងបាវិត ខេត្តស្វាយរៀង ។ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃាតកម្មនេះគឺបណ្ដាមកពីគំនុំ។ ដោយវត្តតាងយកបាន ពូថៅ ដងឈើចំនួន១ ដើម។
លោកឧត្តមសេនីយ៍ប៊ុន សត្យា បានឲ្យដឹងទៀតថា ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(យកកាំបិតប៉័ង តោ កាប់ជនរងគ្រោះដាច់ដាច់រយះកំភួនដៃឆ្វេងរងរបួសដេរចំនួន ០៧ ផ្ទេរ ប្លន់យកម៉ូតូម៉ាកស៊ុយបហ្ស៊ីយគីនិច ពណ៌ ទឹកក្រូច សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខព្រះវិហារ១០-៣៤១៩) ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ២០១១ ភូមិ គោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ។បន្ទាប់ពីមានករណីប្លន់នគរបាលខណ្ឌព្រែកព្នៅក៏បានធ្វើការស្រាវជ្រាវហើយហ៊ានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤នៅចំណុចផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងដករហូតវត្ថុតាងរួមមាន ម៉ូតូធ្វើសកម្មភាព ១គ្រឿង និងកាំបិតប៉័ងតោ ១ដើម។
លោកឧត្តមសេនីយ៍បានឲ្យដឹងទៀតថា កន្លងមកបន្ទាប់ពីកើតហេតុនោះសមត្ថកិច្ចមិនទុកចោលនោះទេ។តែងតែធ្វើការស្រាវជ្រាវ។ហើយឈានទៅបង្ក្រាបបានជនសង្ស័យបានជាបន្តបន្ទាប់ដូចជាករណីប៉ុនប៉ងឃាតកម្មខាងលើនេះជាដើមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរយៈពេលជាងមួយខែហើយឈានទៅសហការជាមួយនគរបាលខេត្តស្វាយរៀងនិងក្រុងបាវិតឃាត់ខ្លួនបានជនសង្ស័យដែលបានគេចទៅសម្ងំលាក់ខ្លួន។
បច្ចុប្បន្នជនសង្ស័យនិងវត្តុតាងខាងលើ នគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕ដោយ ៖ ភារ៉ា ដង្កោ