យុវជនម្នាក់អារ.កសម្លាប់ខ្លួន​ឯងនៅក្នុងបន្ទប់ជួល ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះទាន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញដេកនៅក្នុងថ្លុកឈាមបន្ទប់ជួល កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលលេខ០១ក្រុម១៧ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្ស័យមានវិប្បត្តិនៅក្នុងក្រុមគ្រួសារ ប៉ុន្តែរួចផុតពីគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីសមត្ថកិច្ចជួយអន្តរាគមន៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោក ហ៊ួ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ពិតជាមានជនរងគ្រោះអារ.កនៅក្នុងបន្ទប់ជួលរបស់បងថ្លៃនោះពិតប្រាកដមែន ហើយជនរងគ្រោះនៅមានជីវិត ទើបសមត្ថកិច្ចសំខាន់ដឹកទៅកាន់មន្ទីរពេទ្យជាបឋមសិន ចាំបន្តនីតិវិធីស៊ើបអង្កេតសាកសួរជុំវិញអង្គហេតុខាងលើ។

លោកអធិការបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះស៊ីញ ជ្រេក អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិបូតគង ឃុំទឹកថ្លា ស្រុកស្វាអន្ទរ ខេត្តព្រៃវែង រូបគេបានមកចូលក្នុងបន្ទប់របស់បងថ្លៃរួចហើយក៏ចាក់កន្លឹះខាងក្នុងធ្វើសកម្មភាពអារ.កខ្លួនឯង នេះជាការសន្និដ្ឋានដំបូងពីព្រោះសាច់ញាតិឃើញបន្ទប់ជាប់កន្លឹះខាងក្នុង ក៏រុញបើកស្រាប់ឃើញជនរងគ្រោះសន្លប់ស្តុកស្តឹមទៅហើយ។

អ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះគឺជាអ្នកលេងថ្នាំផងដែរ អាចការសម្លាប់ខ្លួននេះដោយសារតែបែកថ្នាំ និងមិនមានបញ្ហាទំនាស់ណាមួយនិងអ្នកជិតខាងក៏ដូចជាបងប្អូន៕

តាលេម-2តាលេម (1) តាលេម (3)

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print