ក្លិបយក្សនៅ La Liga បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធបារាំង Kylian Mbappe របស់ Real Madrid ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានរបួសត្រង់ភ្លៅខាងឆ្វេងរបស់គាត់ ដែលធ្វើឲ្យគាត់មានការសង្ស័យសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Intercontinental Cup នៅសប្តាហ៍ក្រោយ។
Mbappe ត្រូវបានជំនួសក្នុងតង់ទី១នៃជ័យជម្នះ ៣-២ របស់ Real Madrid នៅទឹកដី Atalanta ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ដោយបានផ្តល់ឱ្យក្រុមរបស់គាត់នាំមុខដោយគ្រាប់បាល់នៅនាទីទី១០។
អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បាននិយាយក្រោយមកថា Mbappe បានទទួលរងនូវបន្ទុកលើសទម្ងន់ មិនស្រួលក្នុងឆ្អឹងអាងត្រគាក ដោយបន្ថែមថាគាត់មិនជឿថាវាជារបួសធ្ងន់ធ្ងរនោះទេ ប៉ុន្តែត្រូវរង់ចាំកីឡាកររូបនេះពិនិត្យ។
Mbappe ដែលបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-០ លើក្រុម Girona កាលពីចុងសប្តាហ៍មុន មើលទៅនឹងខកខានការប្រកួតលីករបស់ Real Madrid នៅកីឡដ្ឋាន Rayo Vallecano នៅថ្ងៃសៅរ៍ ហើយប្រឈមមុខនឹងការប្រណាំងដើម្បីឱ្យមានភាពរឹងមាំសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Intercontinental Cup នៅថ្ងៃពុធសប្តាហ៍ក្រោយនៅប្រទេសកាតា។
គួរបញ្ជាក់ថា ក្រុមអធិរាជស Real Madrid នឹងត្រូវជួបជាមួយ Pachuca របស់ម៉ិកស៊ិក ឬក្រុម Al Ahly របស់អេហ្ស៊ីប ដែលជួបគ្នានៅថ្ងៃទី១៩ ខែធ្នូសប្តាហ៍ក្រោយវេលាម៉ោង៣រំលងអធ្រាត្រ៕ (រូបភាព ៖ CNA)