សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើការសាងសង់កំពង់ផែទឹកជ្រៅខេត្តកំពត ជាការបោះលុយចោលដូចការគិតឬយ៉ាងណា?

ចែករំលែក៖

ខេត្តកំពត ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ យើងបានសិក្សា និងបានគិតគូរច្បាស់លាស់ណាស់អំពីការសាងសង់ផែថ្មីនេះឡើង ព្រោះវានឹងជំរុញបន្ថែមការតភ្ជាប់ខេត្តកំពតជាមួយខេត្តផ្សេងទៀតតាមផ្លូវទឹក ក៏ដូចជាតភ្ជាប់ជាមួយប្រទេសផ្សេងៗនៅអន្តរជាតិផងដែរ ទាំងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសផ្សេងៗទៀត ដែលអាចចូលតាមច្រកនេះបាន ពោលគឺមិនមែនជាការបោះលុយចោលដូចការគិតមួយចំនួននោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាក់ស្តែង ម្សិលមិញមានភ្ញៀវទេសចរមកពីប្រទេសថៃ ដែលជាទេសចរដំបូងគេដែលចូលត្រង់មកខេត្តកំពតតាមផែទឹកជ្រៅរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «បើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះ យើងបានសម្ពោធនូវសមិទ្ធផលធំៗពីរទាក់ទងវិស័យទេសចរណ៍ ទី១៖ កំពង់ផែពហុបំណងកំពត ដែលជាផែទឹកជ្រៅអាចជួយជំរុញវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យទេសចរណ៍ ហើយទី២ម្សិលមិញនេះ ជាការសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ន កំពង់ផែទេសចរណ៍អន្ដរជាតិ ដែលជាការធ្វើការរួមគ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៉ី»។
ទន្ទឹមនឹងសមិទ្ធផលថ្មីៗនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកឡើងវិញនូវការលើកឡើងមួយចំនួនពាក់ព័ន្ធកំពង់ផែនេះ ដោយបង្ហាញនូវការព្រួយបារម្ភថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអាចអភិវឌ្ឍន៍ទៅរួចឡើយប្រៀបដូចជាការបោះលុយចោល ប៉ុន្ដែផ្ទុយទៅវិញ សម្ដេចអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានសិក្សាគិតគូរច្បាស់លាស់ណាស់ មុននឹងសម្រេចចិត្តសាងសង់នូវកំពង់ផែនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print