ភ្នំពេញ ៖ បើយោងតាមឯកសារ មានជនជាតិ សិង្ហបុរី មួយរូប គឺ លោក Phua Gek Seng បាន ដាក់ ពាក្យ បណ្ដឹង ប្ដឹង ឈ្មោះ ហេង សិទ្ធី ពីបទ បរិហារកេរ្តិ៍ និង គំរាមកំហែង ទារប្រាក់ !
តាមខ្លឹមសារ ក្នុង ពាក្យ បណ្ដឹង ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មានទទួល បាន នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បាន បញ្ជាក់ ថា ៖ នៅថ្ងៃ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ឈ្មោះ ហេង សិទ្ធី បាន ផ្ញេី សារជំរឹតទារលុយជនរងគ្រោះ ចំនួន ២លានដុល្លារ ដោយទុកពេល អោយជនរងគ្រោះ ៣០ នាទី ដេីម្បី វេរលុយទៅ ។ ដោយ ជ នរងគ្រោះ មិនព្រម ប្រគល់ លុយទៅតាមការ ជំរិតទារ របស់ ឈ្មោះ ហេងសិទ្ធី នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ឈ្មោះ ហេង សិទ្ធី បាន បង្ហោះ រូបថត ជនរងគ្រោះ នៅលេី បណ្ដាញ សង្គម ហ្វេសប៊ុក និង TikTok ធ្វើ ការ បរិហារកេរ្តិ៍ ចោទប្រកាន់ មួលបង្កាច់ ជនរងគ្រោះ ថារកស៉ី ស្គេម អនឡាញ ខុសច្បាប់ ទៅវិញ ។
ដោយមេីលឃេីញ ទង្វើ របស់ ឈ្មោះ ហេង សិទ្ធី ធ្វើ អោយប៉ះពាល់ដល់ កិត្តិយស និង សេចក្ដី ថ្លៃថ្នូរ របស់ ខ្លួន នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ជនរងគ្រោះ បានដាក់ ពាក្យ បណ្ដឹង មក ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី ចាត់ ការ តាម ច្បាប់ ។
រឿងឧកញ៉ា high show ហេង សិទ្ធី ដែល បង្ហោះ អួតយន្តហោះឯកជនថាជារបស់ខ្លួននោះ ធាតុ ពិត ជាក់ ស្ដែង មិនមែន ជា យន្តហោះ ផ្ទាល់ ខ្លួន របស់ គាត់ ទេ ។ ប្រភពមួយទៀតបង្ហេីប ប្រាប់ ថា គោរមងារ អ្នកឧកញ៉ា របស់ ឈ្មោះ ហេង សិទ្ធី ក៏ ត្រូវ បានបញ្ចប់ ផងដែរ ។ ពេល នេះ ឈ្មោះ ហេង សិទ្ធី កំពុង រត់ គេចខ្លួន ទៅក្រៅ ប្រទេស ។
យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជ ក្រឹត្យ បញ្ចប់ គោរមងារ អ្នកឧកញ៉ា ពី អ្នកឧកញ៉ា ហេង សិទ្ធី ! នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០២៤ (យោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា) ។ ចំពោះព័ត៌មានលម្អិតអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នឹងផ្សាយតាមពេលក្រោយ ៕
ដោយ ៖ សុខ ខេមរា