មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១កន្លែងបណ្ដាលមកពីទុស្សេខ្សែភ្លើងធ្វើឱ្យខូចខាតឃ្លាំងស្តុកទុកអីវ៉ាន់គិតជាទឹកប្រាក់ចំនួន១១,៥០០ដុល្លារ

ចែករំលែក៖

ខេត្តប៉ៃលិន÷ បើយោងតាមការជាក់ស្តែងពីកម្លាំងអធិការដ្ឋាននគរបាលស្រុកនិងកម្លាំងប៉ុស្តិ៍ឃុំស្ទឹងកាច់ សហការជា

មួយកម្លាំងសមត្ថកិច្ចជំនាញអគ្គិភ័យនៃស្នងការដ្ឋានខេត្តក្នុងនោះដែរក៏មានកម្លាំងរដ្ឋបាលស្រុកសាលាក្រៅ, កម្លាំងវរ:ការពារព្រំដែនជើងគោក,កម្លាំងប្រជាការពារ បានសហការគ្នាចុះជួយពន្លត់ការ ឆាបឆេះផ្ទះប្រជាពលរដ្ឋនៅវេលាម៉ោង ០៩ និង ១៥ នាទី ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៤  ស្ថិតនៅចំណុចក្បែរផ្សារតាប៉ាច ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា ផ្ទះដែលឆាបឆេះដោយសារទុស្សេខ្សែភ្លើងនេះ ម្ចាស់ផ្ទះឈ្មោះ ហួន សំអាត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

ករណីខាងលើនេះសមត្ថកិច្ចបានបន្តថា÷

មូលហេតុនៃការឆាបឆេះនេះបណ្ដាល

មកពីទុស្សេខ្សែភ្លើង ហើយផ្កាភ្លើងក៏បានទៅប៉ះជាមួយឃ្លាំងស្ទុកអីវ៉ាន់ប្រភេទជ័រ នៃជាន់ខាងលើបណ្ដាលអោយឆេះខូចខាតជាន់ខាងលើទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ១១,៥០០ដុល្លារ  ។ 

ករណីឆេះនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលបាលខេត្តប៉ៃលិន ដើម្បីបាញ់ពន្លត់ចំនួន ០៥គ្រឿង។ 

ជាមួយនឹងការឆេះនេះដែរគេសង្កេតឃើញមានការចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ដោយលោកសៀ សុខុម អភិបាលស្រុកសាលាក្រៅដោយធ្វើការពន្លត់ទាន់ពេលវេលា ចំណាយពេលតែ៣០នាទីប៉ុណ្ណោះ។ នេះជាការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដែនដី ហើយប្រជាពលរដ្ឋបានថ្លែងអំអរគុណបំផុតចំពោះកម្លាំងនគរបាលគ្រប់លំដាប់ដែលចុះជួយអន្តរាគមន៍ទាន់ពេលវេលា៕ដោយ÷ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print