សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើការបង្កើតថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លុះបញ្ចាំងពីអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ការបង្កើតថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ ការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរមួយកម្រិតទៀត។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចុប្បន្ន សកលលោកមានការប្រែប្រួលលឿនជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់ និងបញ្ហាប្រឈមផ្សេងៗដែលបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍ និងមានការលំបាកជាអវិជ្ជមានលើកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះហើយទើបរាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចំាបាច់ក្នុងការកែលម្អ ជំរុញ និងពង្រឹងការអនុវត្តការកែទម្រង់ជារចនាសម្ព័ន្ធដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិឱ្យមានសន្ទុះល្អប្រសើរប្រកបដោយបរិយាប័ន្ន ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានផ្លែផ្កាទំាងដោយផ្ទាល់ និងប្រយោលពីកំណើនសេដ្ឋកិច្ចសំដៅពង្រឹងភាពធន់ទៅនឹងវិបត្តិនានា ក៏ដូចជាភាពធន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឲ្យអាជ្ញាធរខេត្តទាំងអស់ ជួយផ្សព្វផ្សាយព័ត៌មាន ពិនិត្យមើលមន្ត្រីនៅតាមច្រកចេញចូលតែមួយ ពិនិត្យឡើងវិញ នូវដំណើរការពាក់ព័ន្ធការចុះឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យបានត្រឹមត្រូវ និងមាន សង្គតិភាព កុំឱ្យមានការកេងចំណេញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print