អាជ្ញាធរខណ្ឌច្បារអំពៅ ចុះចាត់វិធានការទៅលើអាជីវករដែលមិនស្តាប់តាមការណែនាំរបស់រដ្ឋបាល

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់និងមានវិធានការចំពោះអាជីវករមួយចំនួនដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវលេខ ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

លោកនាយករងរដ្ឋបាលខណ្ឌបានឱ្យដឹងថាកន្លងមករដ្ឋបាលខណ្ឌតែងតែចុះណែនាំនិងចែកលិខិតជូនដំណឹងលេខ. ៤៩៥/៤៤ សជណ .ចអព. ដល់អាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ។បន្ទាប់ពីទទួលបានការណែនាំនិងលិខិតជូនដំណឹងរួចហើយ ឃើញថាអាជីវករភាគច្រើនគោរពនិងអនុវត្តតាមការណែនាំ ជាមួយគ្នានេះក៏នៅមានអាជីវករមួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពានដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាពនិងបង្កការកកស្ទះចរាចរណ៍។

...

ក្នុងនាមលោកអភិបាលខណ្ឌ និងក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់អាជីករទាំងអស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ សូមកុំដាក់តាំងលក់ទំនិញ ឬសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីលទ្ធភាពយានគ្រប់ប្រភេទធ្វើចរាចរ និង សម្រាប់ថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋយើង៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print