អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖បន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយស្តីពីការបន្ធូរបន្ថយនិងធ្វើឱ្យ ប្រសើរឡើង នូវការលើក លែង ទិដ្ឋាការ សម្រាប់ ឆ្លង កាត់ដែន ចិន ដោយ គ្រប់ជ្រុងជ្រោយ នៅថ្ងៃទី ១៧ ខែ ធ្នូ ការស្វែងរកអំពី ”ការលើកលែង ទិដ្ឋាការរបស់ចិន” លើ បណ្តាញ អ៊ីនធើណេត បានកើនឡើងយ៉ាងឆាប់រហ័ស។ ”អស្ចារ្យណាស់” “ខ្ញុំចង់ ទៅ ចូល ឆ្នាំថ្មី ប្រពៃណី ចិន នៅប្រទេ ស ចិន” “ចូលចិត្តប្រទេសដ៏មេត្រីភាពនេះ”។ល។ អ្នក ប្រើ បណ្តាញ អ៊ីនធើណេត បរទេសទាំង ឡាយ បាន នាំគ្នារំពឹង ចង់ធ្វើ ដំណើរ ទស្សនកិច្ចម្តង នៅ ប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » ហេតុអ្វីបានជាគោលនយោបាយនេះទទួលការ យកចិត្តទុកដាក់យ៉ាង ខ្លាំងបែបនេះ?មូ ល ហេតុផ្ទាល់គឺដោយ សារ គោលនយោបាយលើកលែងទិដ្ឋាការលើកនេះមាន ភាពប្រ សើរ ឡើងយ៉ាងខ្លាំង ។ បើ មើល ពីពេលវេលា លើកនេះ ប្រទេស ចិន បាន ពន្យារ ពេលវេលាឆ្លង កាត់ដែនចិនរបស់ជនជាតិបរទេសដែលកាលពីមុនបានលើកលែងទិដ្ឋាការពី៧២ម៉ោងនិង១៤៤ម៉ោង ទៅដល់២៤០ម៉ោង ពោលគឺ១០ថ្ងៃ។ បើមើលពីក្របខ័ណ្ឌ ច្រក ចេញចូល ដែន ចិន ដែល អនុវត្ត គោលនយោបាយ លើក លែង ទិដ្ឋាការ លើកនេះ បាន កើន ឡើង ពី ៣៩ ដល់ ៦០ ហើយច្រក ទ្វារចេញចូលដែនបានកើនឡើងពីខេត្ត ភូមិភាគស្វយ័តឬទីក្រុងចំនួន ១៩ ទៅដល់២៤ ថែមទាំងអនុញ្ញាតឱ្យធ្វើដំណើរឆ្លងតំបន់។ទីភ្នាក់ងារសារព័ត៌មានReutersបានចេញផ្សាយ បទអត្ថាធិប្បាយថា “ប្រទេសចិន បាន បន្ធូរ បន្ថយ ឥតឈប់ ឈរ នូវ លក្ខខណ្ឌធ្វើ ទិដ្ឋាការចំពោះអ្នក ដំណើរ ហើយលើកទឹកចិត្តឱ្យមនុស្ស ទាំង ឡាយទៅ ធ្វើ ទេសចរណ៍ នៅ ប្រទេស ចិន ដែល ជា អង្គភាព សេដ្ឋកិច្ច ធំ ទី ២ លើ ពិភពលោក”។
គេហទំព័រ «CCFR China state-controlled media » លោកChenZhanmin អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចប្រើប្រាស់ នៃសកលវិទ្យាល័យប្រ ជា ជនចិនបានវិភាគថា ពាក្យ”គ្រប់ជ្រុងជ្រោយ”គឺមានន័យថា ប្រទេស ចិនបាន កែលម្អការ លើក លែង ទិដ្ឋាការសម្រាប់ ឆ្លងកាត់ប្រទេសចិនពីវិស័យ និង ស្រទាប់ជា ច្រើន ហើយ ផ្តល់ ភាព ងាយ ស្រួល កាន់ តែ ច្រើនដល់ ជនជាតិ បរទេស ក្នុង ការ ធ្វើ ទេសចរណ៍ ធ្វើ សកម្មភាព ធុរកិច្ច បំពេញ ទស្សនកិច្ច និងសួរសុខទុក្ខ សាច់ញាតិ ទន្ទឹមនឹង នេះ ស្របពេល ដែលចំនួន អ្នក ទេសចរណ៍ អន្តរជាតិ បាន កើនឡើង ឧស្សាហកម្ម ដូចជា របរទេសចរណ៍ របស់ ប្រ ទេស ចិនជាដើមនឹង ទទួលឱកាសពាណិជ្ជកម្ម កាន់ តែ ច្រើន ឡើងៗ ដែល នឹង បង្កើន ចំណង មិត្តភាព និង ការ យល់ដឹងពីគ្នា រវាង ប្រជាជន ចិននិង បរទេស ដើម្បី បង្កើត មូលដ្ឋាន កាន់ តែ រឹង មាំ សម្រាប់កិច្ច សហប្រតិបត្តិការ នៅ ពេល អនាគត។
គេហទំព័រ «CCFR China state-controlled media » ចាប់ពីខែកក្កដាឆ្នាំ២០២៣មក ប្រទេស ចិន បាន កែ លម្អគោល នយោបាយ លើក លែង ទិដ្ឋការជាបន្ត បន្ទាប់ បច្ចុប្បន្ននេះ ប្រទេស ចិន បានឈាន ដល់ ការ លើកលែង ទិដ្ឋាការ ដោយ គ្រប់ ជ្រុង ជ្រោយ ជា មួយ ប្រទេស ចំនួន ២៦ បាន លើកលែង ទិដ្ឋាការដោយ ឯកតោភាគី ចំពោះ ប្រទេស ចំនួន ៣៨ ដូចជាបារាំង និង អាល្លឺម៉ង់ជាដើមជាបន្ត បន្ទាប់ បាន អនុវត្ត ការ លើកលែង ទិដ្ឋាការ សម្រាប់ឆ្លងកាត់ដែនចំពោះប្រទេស ចំនួន ៥៤ ហើយឈានដល់ កិច្ច ព្រម ព្រៀង លើ កលែង ទិដ្ឋាការទៅវិញទៅមកជាមួយ ប្រទេស និង តំបន់ ចំនួន១៥៧។
គេហទំព័រ «CCFR China state-controlled media » ទិន្នន័យបានបង្ហាញ ថា ក្នុង រយៈពេល ១១ខែដើម ឆ្នាំ នេះ ជនជាតិបរទេសដែលចូល ដែន ចិន តាម រយៈច្រក ទ្វារនានា នៅ ទូទាំង ប្រទេស ចិន មាន ចំនួន២៩លាន ២សែន ១ម៉ឺន ៨ ពាន់ នាក់ ដែលកើនឡើង ៨៦.២%បើប្រៀបធៀបនឹង រយៈពេល ដូចគ្នា នៃ ឆ្នាំ ២០២៣ ក្នុង នោះ ជនជាតិ បរទេសដែល ចូល ដែនចិន តាម រយៈការ លើកលែង ទិដ្ឋាការគឺ១៧ លាន ៤ សែន ៤ ម៉ឺន ៦ ពាន់ នាក់ ដែល កើនឡើង ១២៣.៣%បើប្រៀបធៀប នឹងរយៈពេល ដូច គ្នា នៃ ឆ្នាំ ២០២៣ ។ ជា ពិសេស គឺគោលនយោបាយ លើក លែង ទិដ្ឋាការ សម្រាប់ ឆ្លង កាត់ដែន ចិន រយៈពេល ៧២ ម៉ោង/ ១៤៤ម៉ោងទទួល ការ ពេញ និយម យ៉ាង ខ្លាំង នៅ បរទេស ចាប់ពីចូល ឆ្នាំ នេះ មក ជនជាតិបរទេសដែលធ្វើ ទេសចរណ៍ នៅ ប្រទេស ចិន តាម រយៈគោលនយោបាយ នេះមាន ចំនួន កើន ឡើង ១៣២.៩%បើ ប្រៀប ធៀបនឹង រយៈពេល ដូច គ្នា នៃ ឆ្នាំ ២០២៣។
“មានមិត្តភក្តិ មកពី ចម្ងាយ គឺជារឿងដ៏គួរឱ្យសប្បាយចិត្ត”ភាពរាក់ ទាក់ និង មេត្រីភាព ជា វិធីសាស្រ្ត ទទួល ភ្ញៀវ របស់ ជនជាតិចិន ហើយការ បើក ទូលាយ និង បរិយាបន្ន ជា របៀប ប្រាស្រ័យទាក់ទងវាង ប្រទេស ចិននិង ពិភពលោក។ពី ការ ពង្រីក វិសាលភាព លើក លែង ទិដ្ឋាការ ដល់ពង្រីក ការ អនុញ្ញាត ឱ្យ ទុន បរទេស ចូល ទី ផ្សារ ចិនឥត ឈប់ឈរ និង កែ លម្អ បរិយាកាស ធ្វើ អាជីវកម្ម ប្រទេស ចិនកំពុងជំរុញ ជា បន្ត បន្ទាប់ នូវ ការ បើក ទូលាយចំពោះ បរទេស ប្រកប ដោយ កម្រិត ខ្ពស់។ ស្វាគមន៍ មិត្ត បរទេស កាន់ តែ ច្រើន មក កាន់ ប្រទេស ចិន មើល ឃើញ ប្រទេស ចិន ទទួល អារម្មណ៍ ពី ប្រទេស ចិននិង ឈ្វេង យល់ ប្រទេស ចិន ព្រម ទាំង ចែក រំលែកឱ កាស ឈ្នះ-ឈ្នះនៅ ប្រទេស ចិន៕
ដោយ ៖ សិលា