ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភាដើម្បីពិនិត្យលើរបៀបវារ:មួយចំនួន៖
១-ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
២-ការពិនិត្យ និងផ្តល់យោបល់លើការស្នើសុំធ្វើវិសោធនកម្មព្រះរាជក្រឹត្យស្តីពី សញ្ញាសក្តិ និងឯកសណ្ឋានមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភា ៕
...
ដោយ ៖ សិលា