លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមជម្រាបថា សេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ បានរៀបចំឡើងដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបង្កើតបរិយាប័ន្ននៃការអភិវឌ្ឍឱ្យបានដល់ខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច ក៏ដូចជាការជំរុញបង្កើនភាពតភ្ជាប់នៃសេដ្ឋកិច្ច តាមរយៈការរៀបចំគោលនយោបាយអនុគ្រោះ និងការលើកទឹកចិត្តនានា សំដៅជំរុញការវិនិយោគក្នុងខេត្តទាំង៤ឱ្យកាន់តែមានសកម្មភាពរស់រវើកមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ ពឹងផ្អែកលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print