លោកប្រធានរដ្ឋចិន Xi Jinping បានសួរសុខទុក្ខយ៉ាងស្មោះត្រង់ចំពោះប្រជាពលរដ្ឋនៃតំបន់រដ្ឋបាលពិសេសម៉ាកាវទាំងអស់គ្នា

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ មហាសន្និបាត ដើម្បី អបអរ សាទរ ខួប ២៥ ឆ្នាំ នៃការ វិល ត្រឡប់ចូល មាតុប្រទេសវិញ របស់ ម៉ាកាវ និងជា ពិធី ចូល កាន់តំណែងរបស់ មន្រ្តីរដ្ឋបាលនៃ តំបន់ រដ្ឋបាល ពិសេសម៉ាកាវ អាណត្តិទី៦ បាន ប្រារព្ធធ្វើ ឡើងយ៉ាង ឱឡារិក នៅ តំបន់ ម៉ាកាវ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping អគ្គលេខាធិការ នៃ គណៈ កមា្ម ធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋ ចិន និង ជា ប្រធាន គណៈកម្មាធិការ យោធាមជ្ឈិម ចិន បាន អញ្ជើញ ចូលរួម និងថ្លែង សុន្ទរកថា គន្លឹះ ។
លោក Xi Jinping បាន ថ្លែងថា មុនដំបូង ខ្ញុំ តាងនាម រដ្ឋាភិបាលមជ្ឈិម និងប្រជាជន គ្រប់ ជនជាតិ ទូទាំងប្រទេសចិន សូម សួរសុខទុក្ខ យ៉ាងស្មោះត្រង់ ចំពោះ ប្រជាជននៃ តំបន់ រដ្ឋបាល ពិសេសម៉ាកាវ ទាំងអស់គ្នា! សូម សម្តែង ការអបអរសាទរ យ៉ាងកក់ក្តៅ ចំពោះ លោក Sam Hou Fai ប្រធាន រដ្ឋបាលអាណត្តិ ទី៦ថ្មី នៃតំបន់ រដ្ឋបាល ពិសេសម៉ាកាវ និងមន្ត្រីសំខាន់ៗ និងសមាជិក សភារដ្ឋបាល នៃរដ្ឋបាល អាណត្តិទី៦! សូមថ្លែងអំណរគុណ យ៉ាងស្មោះ ត្រង់ចំពោះ បងប្អូន ជនរួមជាតិ ក្នុងនិងក្រៅ ប្រទេសចិននិង មិត្តភក្តិអន្តរជាតិ ដែលគាំទ្រ បុព្វហេតុ “ប្រទេស មួយប្រព័ន្ធ គ្រប់គ្រងពីរ ”និងការអភិវឌ្ឍ ប្រកបដោយ វិបុលភាព និងស្ថិរភាពនៃ តំបន់ម៉ាកាវ ក្នុងរយៈពេល យូរមកហើយ! ក្នុងដំណាក់កាល ប្រវត្តិសាស្ត្រ ដ៏ខុសៗគ្នា តំបន់ម៉ាកាវ សុទ្ធតែ បាន ដើរតួនាទី ដ៏សំខាន់ និងរួមចំណែក ដ៏ពិសេស របស់ខ្លួន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print