នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តន៍ភារកិច្ចជំនាញវិស្វកម្ម ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងផែនការខែមករា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តន៍ភារកិច្ចជំនាញវិស្វកម្ម ប្រចាំខែធ្នូឆ្នាំ២០២៤ និងផែនការខែមករាឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ លោក មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម លោក ស្នងការ លោក ស្រី ស្នងការរង នាយ-នាយរងការិយាល័យ មេបញ្ជាការកងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម មានប្រសាសន៍វាយតម្លៃអំពីលទ្ធផលអនុវត្តន៍ភារកិច្ចជំនាញជាអាទិ៍រួមមាន ៖ ការងារកសាង-គ្រប់គ្រងកម្លាំង,ការងារអប់រំនយោបាយចិត្តសាស្រ្តកងទ័ព និងការងារបណ្តុះបណ្តាលកសាងធនធានមនុស្ស, ការងារធានាជីវភាពរស់នៅរបស់កងទ័ព និងអចលនទ្រព្យ,ការងារបច្ចេកទេស,ការងារកសាងសំណង់វិស្វកម្មព្រំដែនកម្ពុជាជាប់ប្រទេសជិតខាងទាំង៣ និងដាក់ចេញផែនការទិសដៅអនុវត្តន៍ភារកិច្ចជំនាញវិស្វកម្មខែមករា ឆ្នាំ២០២៥បន្តទៀត ។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម មានប្រសាសន៍ណែនាំនិងក្រើនរំលឹកដល់ មេបញ្ជាការកងឯកភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ ធ្វើការស្ថាបនាផ្លូវ និងរាល់សំណង់សិល្បការ្យ ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានលក្ខណៈបច្ចេកទេស សំដៅធានាឲ្យរាល់សំណង់ មានសោភ័ណភាព មានគុណភាពរឹងមាំ និងសម្រេចបានជោគជ័យនូវភារកិច្ចជាប្រវត្តិសាស្ត្រ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំមានជំនឿទុកចិត្តប្រគល់ឱ្យ ។
ទន្ទឹមនឹងនោះរាល់សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបានហើយសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំពីម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំបានបន្តអនុវត្តនយោបាយកសាងព្រំដែនដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ : « កសាងខ្សែព្រំដែនជាប់ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍ ប្រកបដោយចីរភាព » ដោយដើរទន្ទឹមគ្នានឹងការកសាងខឿនការពារជាតិ គឺប្រជាជន ប្រជាជនគឺជាគ្រឹះដ៏រឹងមាំ មិនចេះរីងស្ងួត និងជាសាក្សីរស់ប្រកបដោយនិរន្តរភាព រួមទាំង «ការងារកសាងបោះបង្គោលខណ្ឌសីមា និងការកសាងផ្លូវជាដៃគូបំពេញឱ្យគ្នាទៅវិញទៅមក» ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print