ជិះម៉ូតូវ៉ារថយន្តមិនផុតជ្រុលទៅទាក់ដៃកង់ដែលគេកំពុងជិះហាត់ប្រាណដួលបោកក្បាលស្លាប់ទាំងព្រឹកព្រលឹម

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់បានជិះម៉ូតូលឿន​ឡើងវ៉ារថយន្តមិនទាន់នឹងផុតផងក៏ទៅទាក់ដៃចង្កូតកង់បុរសម្នាក់កំពុងជិះហាត់ប្រាណបណ្ដាលឱ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មចំណែកឯអ្នកជិះកង់គ្រាន់តែរងរបួសជង្គង់តិចតួច ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៦និង៣៥នាទីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចតាមបណ្តោយផ្លូវក្នុងទីក្រុងកោះនរា ដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ឆន សុខលី ភេទស្រី ជនជាតិខ្មែរ មុខរបរបុគ្គលិកធ្វើការនៅក្រុមហ៊ុន យី ដា មីនូហ្វេកធឺរើ ខូ អិលធីឌី។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋអ្នកធ្វើដំណើរបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AA-4555 ធ្វើដំណើរតាមបណ្ដោយផ្លូវទីក្រុងកោះនរាក្នុងល្បឿនលឿនដោយមានទិសដៅពីលិចទៅកើត គោលដៅចេញពីធ្វើការត្រឡប់ទៅផ្ទះនៅឯសង្កាត់ក្បាលកោះ ខណៈជិះមកដល់ចំណុចកើតហេតុ ស្រ្តីខាងលើបានបន្ថែមល្បឿនម៉ូតូឡើងវ៉ារថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ហើយបានវាក់អឺជាមួយបុរសម្នាក់ជាអ្នកជិះកង់ហាត់ប្រាណដែលជិះលើផ្លូវក្នុងទិសដៅស្របគ្នា បណ្តាលឱ្យទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ ចំណែកឯបុរសជាអ្នកជិះកង់ហាត់ប្រាណ គ្រាន់តែរបួសរលាត់ដៃជើងតែប៉ុណ្ណោះ ។

...

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងគ្រោះថ្នាក់ រួចធ្វើការវាស់វែងយកម៉ូតូនិងកង់ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយពេលក្រោយ ។ ចំណែកសពស្រ្តីរងគ្រោះបានប្រគល់ឱ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print