ឯកឧត្តម សាស្ត្រាចារ្យ Federico MAYOR ZARAGOZA អតីតអគ្គនាយកនៃអង្គការយូណេស្កូទទួលមរណភាព

ចែករំលែក៖

សាស្ត្រាចារ្យ Federico MAYOR ZARAGOZA គឺជាអតីតអគ្គនាយកនៃអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការស្តារនិងលើកកម្ពស់កិត្យានុ ភាពវប្បធម៌កម្ពុជាក្នុងឆាកអន្តរជាតិ។  បើទោះជាកម្ពុជាស្ថិតក្នុងកាលៈទេសៈមានសង្គ្រាមផង និងចរចារស្វែងរកសន្តិភាពផង ឯកឧត្តម សាស្រ្តាចារ្យ បានសម្រេចចិត្តដង្ហែរតាមសេចក្តីអំពាវនាវរបស់ព្រះបរមរតនកោដ្ឋ ព្រះ ករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដើម្បីផ្តេីម យុទ្ធនាការអន្តរជាតិសង្រ្គោះអង្គរ តាំងពីមុនការដាក់ បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភព លោកនៃអង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ មកម្លេះ។ យុទ្ធនាការជាប្រវត្តិសាស្ត្រនេះ ក្រោយមកបានក្លាយជាយន្តការអន្តរជាតិដេីម្បីកិច្ចអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពរមណីយដ្ឋានអង្គរ ក្នុងឆ្នាំ១៩៩៣ ហេីយដែលបានបន្តមកទល់បច្ចុប្បន្ននេះ។

គួររំលឹកផងដែរថា ឯកឧត្តមសាស្រ្តាចារ្យ ក៏ជាអ្នកផ្តួចផ្តេីមបេីកការិយាល័យតំណាងអង្គការយូណេស្កូនៅទីក្រុងភ្នំពេញ ដេីម្បីគាំពារបន្ថែមនូវសកម្មភាពនានាក្នុងការអវិវឌ្ឍនៃកម្ពុជាផងដែរ។

អាជ្ញាធរជាតិអប្សរា រួមជាមួយអ្នកជំនាញការជាតិ និងអន្តរជាតិផ្នែកវប្បធម៌ទាំងអស់ ព្រមទាំងឥស្សរជនជាតិ និងអន្តរជាតិ ដែលបានពួតដៃគ្នាការពារតម្លៃអង្គរ និងបេតិកភណ្ឌជាតិខ្មែរ ដែលជាតម្លៃសកល សូមរំលឹកដោយការដឹងគុណដ៏ជ្រាលជ្រៅ នូវស្មារតីចងចាំចំពោះឯកឧត្តម សាស្រ្តាចារ្យ MAYOR និងសូមវិញ្ញាណក្ខន្ធលោកបានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។

អាជ្ញាធរជាតិអប្សរា ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ដោយគ្មានថ្ងៃវិលត្រឡប់វិញជាមួយក្រុមគ្រួសាររបស់ឯកឧត្តម សាស្រ្តាចារ្យ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print