រថយន្តបាឡែនដឹកឈើរេចង្កូតធ្លាក់ផ្លូវបុកដើមឈើស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងយ៉ាងរន្ធត់បង្ករឡើងដោយរថយន្តដឹកឈើពេញប្រៀបតែម្តងដោយសារតែអ្នកបើកបរងងុយដេករេចង្កូតជ្រុលធ្លាក់ផ្លូវដោយខ្លួនឯងហើយបុកដើមឈើក្បែនោះពេញទំហឹងបណ្តាលឱ្យអ្នកបើកបរស្លាប់នៅនិងកន្លងនិងអ្នករួមដំណើររងរបួសធ្លន់កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យអគ្គស្រអែម។

ករណីរថយន្តដឹកឈើបើកបរធ្លាក់ផ្លូវបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសធ្ងន់នោះបានកើតឡើងនៅវេលាម៉ោងប្រហែល៤.០០នាទីព្រឹកថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២៤មានទឹសដៅពីកើតទៅលិច
លើកំណាត់ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨ ២០៩ត្រង់ចំណុចទីឈិនពណ៌ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិចឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។

ប្រភពីសមត្ថកិច្ចចរាចរណ៍ថាជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះធី ថន ភេទ ប្រុស អាយុ ៣៥ឆ្នាំរស់នៅភូមិទួលកណ្ដាលឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែងខេត្តឧត្តមានជ័យ(ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង)។

និងម្នាក់ទៀតអ្នករួមដំណើរមានឈ្មោះតន់សារ៉ូភេទ ប្រុស អាយុ៣៦ រស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់(បាក់ភ្លៅទាំងសងខាង។

រថយន្តដឹកបទល្មើសបង្ករគ្រោះថ្នាក់នោះម៉ាក camry បាឡែនពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AB.4229ហើយបានរងការខូចខាតធ្ងន់ធ្ងរ។

ក្រោយកើតហេតុសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តឧត្តរមានជ័យឯអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យអគ្គស្រអែម។

និងវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print