តំណាងចិនបញ្ចេញមតិយោបល់ថ្មីបំផុតអំពីវិបត្តិអ៊ុយក្រែន៖ សង្ឃឹមអាមេរិកបញ្ឈប់ការញុះញង់ឱ្យមានបដិបក្ខគ្នា

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Geng Shuang តំណាងរង នៃ ប្រទេសចិន ប្រចាំ ជាអចិន្ត្រៃយ៍ នៅ អង្គការ សហប្រជាជាតិ បាន ថ្លែង ក្នុង កិច្ចប្រជុំ ស្តីពី បញ្ហា អ៊ុយក្រែន នៃ ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ ថា សង្ឃឹម ថា អាមេរិក បញ្ឈប់ លេងល្បែង រិះគន់ ដែល អត់ ប្រយោជន៍ ទាល់តែសោះ បញ្ឈប់ ការញុះញង់ ឱ្យ មាន បដិបក្ខគ្នា រួមជាមួយ ប្រទេស ពាក់ព័ន្ធ ដែល ក្នុង នោះ មានប្រទេស ចិន ផង ប្រមូល មតិឯកភាព និង សាមគ្គីភាព ដើម្បី ដោះស្រាយ វិបត្តិ អ៊ុយក្រែន ដោយ វិធីនយោបាយ ក៏ ដូចជា បង្កើត លក្ខខណ្ឌ និង បរិយាកាស ចំពោះ ការងារនេះ។

គេហទំព័រ «CCFR China state-controlled media » លោក Geng Shuang បាន ថ្លែងថា បច្ចុប្បន្ន វិបត្តិ អ៊ុយក្រែន នៅតែ បន្ត មិនទាន់ឃើញ សភាពការណ៍ ណាមួយអំពីការ ផ្អាក សង្គ្រាម ទេ ។ អាវុធ គ្រាប់បែក ចំនួនច្រើន បន្ត ហូរ ទៅ ក្នុង កន្លែង ប្រយុទ្ធ គ្នា ប្រភេទ នៃ អាវុធ កាន់តែ សម្បូរ បែប យ៉ាង ជាប់រហូត ភាពមានគ្រោះដល់ជីវិត កើនឡើង ដោយ ឥតឈប់ឈរ ហានិភ័យ ដែល បាត់បង់ និង សាយភាយ នៃ សព្វាវុធ ក៏ កាន់តែ ធ្ងន់ធ្ងរ ដែល គួរ ឱ្យ ព្រួយបារម្ភ យ៉ាង ខ្លាំង ។ លោកបាន រំលឹក ម្តង ទៀត ថា អាវុធ ប្រហែល អាច យកឈ្នះ ក្នុងពេលធ្វើ សង្គ្រាម ក៏ ប៉ុន្តែ មិន អាច ឈ្នះ បាន សន្តិភាព រយៈពេល យូរ នោះទេ ។ កិច្ចការ បន្ទាន់ នា ពេល បច្ចុប្បន្ន គឺ គោរព គោលការណ៍បី គឺ ” កន្លែងធ្វើ សង្គ្រាម មិន រាលដាល ដល់ ខាងក្រៅ ការ វាយគ្នា មិនឡើង កម្រិត បណ្តាភាគី មិន ចាក់សាំងលើភ្លើង ” ត្រូវ ជំរុញ ឱ្យ សភាពការណ៍ បន្ថយ កម្តៅ ។ ភាគីចិន សូម អំពាវនាវ ម្តង ទៀតថា ភាគី ប៉ះទង្គិច គ្នា គួរ ដើរ ស្របតាម ទិសដៅ ដូចគ្នា ធ្វើការចរចា សន្តិភាព ក្នុងពេល ឆាប់ៗ ហើយ អំពាវនាវ សហគមន៍ អន្តរជាតិ ឱ្យ បង្កើត លក្ខខណ្ឌ និង ផ្តល់ជំនួយ ដល់ កិច្ចការនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print