ប្រធានាធិបតីកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានចូលរួមក្នុងពិធីសម្ពោធផ្ទះដែលត្រូវបានសាងសង់ឡើងវិញបន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយកាលពីខែកក្កដា។ លោកបានសង្កត់ធ្ងន់លើការងារពង្រឹងការឆ្លើយតបនឹងគ្រោះមហន្តរាយនិងការស្តារឡើងវិញដោយខ្លួនឯង។
ទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងខែកក្កដា បានលិចលង់តំបន់ធំៗនៅតាមដងទន្លេ Amnok ក្បែរព្រំដែនភាគខាងជើង ដែលបណ្តាលឱ្យមនុស្សស្លាប់ ឬបាត់ខ្លួនជាច្រើននាក់។
លោក គីម ផ្ទាល់បានចុះពិនិត្យតំបន់ទឹកជំនន់ជាច្រើនដង ដោយបានដឹកជនរងគ្រោះជាង 15,000 នាក់ ទៅកាន់រដ្ឋធានីព្យុងយ៉ាង ដើម្បីស្នាក់នៅបណ្តោះអាសន្ន។
នៅថ្ងៃទី 22 ខែធ្នូ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងបានចូលរួមក្នុងពិធីសម្ពោធ “ដ៏ធំ” នៃផ្ទះដែលបានសាងសង់ឡើងវិញនៅក្នុងខេត្ត Phyongan ខាងជើងនៅថ្ងៃទី 21 ខែធ្នូ។
នៅក្នុងសុន្ទរកថារបស់គាត់នៅឯពិធីនោះ លោក Kim បានសុំទោសចំពោះការពន្យារពេលម្តងហើយម្តងទៀតនៃការសាងសង់ផ្ទះឡើងវិញដោយសារតែអាកាសធាតុត្រជាក់នៅចុងឆ្នាំនេះ។លោកថា ការខូចខាតដោយទឹកជំនន់ជា «គ្រោះមហន្តរាយបង្កើតឡើងដោយមនុស្ស» ដោយសារតែការគ្រប់គ្រងដែលធូររលុង និងគ្មានការទទួលខុសត្រូវដោយភ្នាក់ងារបង្ការគ្រោះមហន្តរាយ។
មេដឹកនាំកូរ៉េខាងជើងក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសនេះត្រូវតែពឹងផ្អែកលើខ្លួនឯងដើម្បីងើបឡើងវិញ ទោះបីជាប្រទេសមួយចំនួន និងអង្គការអន្តរជាតិបានផ្តល់ការគាំទ្រក៏ដោយ។
គាត់បាននិយាយថា ការជឿជាក់លើសមត្ថភាពខ្លួនឯង និងការពឹងផ្អែកលើខ្លួនឯងគឺសំខាន់ជាងអ្វីៗទាំងអស់ ហើយនោះហើយជាមូលហេតុដែលគាត់បដិសេធជំនួយពីខាងក្រៅ។
មេដឹកនាំកូរ៉េខាងជើងក៏បាននិយាយផងដែរថា គម្រោងថ្មីដើម្បីពង្រឹងទំនប់ទឹក និងសាងសង់កសិដ្ឋានផ្ទះកញ្ចក់នឹងចាប់ផ្តើមអនុវត្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់នៅឆ្នាំក្រោយ ហើយបានស្នើឱ្យកែលម្អគុណវុឌ្ឍិ និងមធ្យោបាយសាងសង់៕ ដោយធីរីណា
រូបថត: KCNA