លោក ប៉េង ពោធិ៍នាជួបសំណេះសំណាលរវាងថ្នាក់ ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួង សាធារណការ និងដឹកជញ្ជូន

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹក ជញ្ជូន ដែលមានការចូលរួមពីគណៈអចិន្រ្តៃយ៍ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មាធិការសាខាគណបក្ស និងអនុសាខាគណបក្សជាច្រើនរូបផងដែរ។

កម្មវិធីនេះ​ មានគោលបំណងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សក្រសួង និងពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំងគ្រប់ថ្នាក់ចំណុះគណបក្សក្រសួង​ សំដៅជំរុញមន្ត្រីគណបក្សឱ្យបន្តចុះពង្រឹងការងារគណបក្សតាមមូលដ្ឋាន ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយនឹងអាជ្ញាធរ និងប្រជាពលរដ្ឋ ឱ្យកាន់តែផុលផុសបន្ថែមទៀត។

...

ថ្លែងក្នុងអង្គពិធីលោកប្រធានមានប្រសាសន៍សំណេះ សំណាល ប្រកបដោយក្តីសោមនស្សរីករាយ​ ដែលនេះជាការជួបជុំធំលើកទី១ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងការសួរសុខទុក្ខគ្នាក្នុងក្របខណ្ឌគណក្រសួងតែមួយ។ គិតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាមានអាយុ៧៤ឆ្នាំ ដែលបានរួមចំណែកដឹកនាំប្រទេសជាតិ ក្នុងបុព្វហេតុកសាងសន្តិភាព និងសង្គម-សេដ្ឋកិច្ចឱ្យរីកចម្រើន ដោយសារគណបក្សនៅជាប់ជាមួយប្រជាពលរដ្ឋ ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ លើក កម្ពស់មនសិការស្នេហាជាតិ មានវិន័យត្រឹមត្រូវ ហើយក៏ជាគណបក្សដែលតំណាងឱ្យផលប្រយោជន៍របស់ប្រជាជនកម្ពុជាផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print