ឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអធិការ​ដ្ឋាន​នគរបាលខណ្ឌ​ជ្រោយ​ចង្វារ​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ក្មេងទំនើងចំនួន០៤នាក់​ ជាសាធារណៈ​មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​ពាក់ព័ន្ធករណីដឹកជញ្ជូន កាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី​២០​ ខែធ្នូ​ថ្មីៗនេះ​ នៅចំណុចវិថី OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

​ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១-ឈ្មោះ តុន បញ្ញា ហៅញ៉េ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរសិស្ស។
២-ឈ្មោះ អ៊ាន រតនៈ ហៅគ្មាន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ មុខរបរសិស្ស។
៣-ឈ្មោះ សុឹម គីម ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្តាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរសិស្ស។
៤-ឈ្មោះ កន រក្សា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរសិស្ស។

សម្ភារ​ដកហូត៖ ម៉ូតូម៉ាក Fino ពណ៌ក្រហម+ខ្មៅ សេរីឆ្នាំ២០០២ ផ្លាកលេខភ្នំពេញ 1AD 2222, ម៉ូតូម៉ាក ស៊ុយហ្សូគីនិច ពណ៌ស សេរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1JC-3351, ដាវដែក ដងរុំក្រណាត់ កែឆ្នៃ ប្រវែង ៥០សង់ទីម៉ត្រ ចំនួន០១, ដុំថ្ម ចំនួន០២ដុំ, បារីអេឡិចត្រូនិច(វែប) ចំនួន០១។

...

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុង​ឃាត់ខ្លួននៅ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ជ្រោយ​ចង្វារ​ និង​ត្រៀម​បញ្ជូន​ខ្លួន​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បី​​ចាត់ការតាម​នីតិវិធី​បន្ត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print