សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជាកម្ពុជាសម្រេចចិត្តដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួច?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចចិត្តក្នុងការដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា គឺដើម្បីបង្ហាញពីសមត្ថភាព ពង្រឹងសមត្ថភាពកម្ពុជាកាន់តែរឹងមាំ ទុកចិត្តលើខ្លួនឯង និងមានភាពម្ចាស់ការលើខ្លួនឯង។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុនការសម្រេចចិត្តក្នុងការដកខ្លួនចេញនេះដែរ ធនាគារពិភពលោក ក៏បានមកសួរកម្ពុជាផងដែរ តែកម្ពុជានៅតែសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចដដែល ដើម្បីពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែខ្លាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើកម្ពុជា នៅតែបន្តរក្សាស្ថានភាពរបស់ខ្លួនស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច នោះប្រទេសជាច្រើន នឹងបន្តផ្ដល់ជំនួយដល់កម្ពុជា និងបន្តទទួលបានលក្ខខណ្ឌអនុគ្រោះពីប្រទេសជាច្រើនទៀតផងដែរ ប៉ុន្តែកម្ពុជាមានគោលការណ៍របស់ខ្លួនក្នុងការពង្រឹងភាពជាម្ចាស់ការរបស់ខ្លួន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា គឺដើម្បីបង្ហាញពីសមត្ថភាព ពង្រឹងសមត្ថភាពកម្ពុជាកាន់តែរឹងមាំ ទុកចិត្តលើខ្លួនឯង ម្ចាស់ការលើខ្លួនឯង។ សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់បន្ថែមថា បើកម្ពុជាបន្តស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច នោះប្រទេសជាច្រើននឹងបន្តផ្ដល់ជំនួយដល់កម្ពុជា និងបន្តទទួលលក្ខខណ្ឌអនុគ្រោះពីប្រទេ សជាច្រើនទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានី-ខេត្ត ,ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ដែលបានផ្តល់រង្វាន់ដល់កូនក្មួយដែលបានប្រឡងជាប់និទ្ទេស A សម្រាប់ឆ្នាំ២០២៣ -២០២៤កន្លងទៅនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា គឺជា ការវាស់ស្ទង់សមត្ថភាព ប៉ុន្តែមិនប្រាកដថា អ្នកជាប់និទ្ទេសA ជាមនុស្សជោគជ័យនោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print