ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះថា៖ អ្នកជំនាញប្រទេសថៃប្រកាសថា៖ សារព័ត៌មាន និង ទំនាក់ទំនងសង្គមមួយចំនួន ផ្សាយថា មានផ្ទុះជំងឺរាកបង្កឡេីងដោយ Norovirus ដែលធ្លាក់ខ្លួនឈឺចំនួន ១៤៣៦នាក់ ថាជា “ព័ត៌មានក្លែងក្លាយ” ប្រធានមជ្ឈមណ្ឌលផ្នែករោគវិទ្យានៅសាកលវិទ្យាល័យ Chulalongkorn បានប្រកាសថា មានគេអះអាងថា សិស្ស និងគ្រូចំនួន 1,436 នាក់បានធ្លាក់ខ្លួនឈឺដោយការឆ្លងមេរោគ norovirus បន្ទាប់ពីបានចូលរួមក្នុងថ្ងៃកីឡាមួយនៅដើមខែវិច្ឆិកា គឺមិនពិតទេ ។
គាត់បានបន្តទុំតថា អ្នកដែលធ្លាក់ខ្លួនឈឺមិនបានឆ្លងមេរោគ norovirus ទេ តាមពិតបានឆ្លងដោយ បាក់តេរី Escherichia coli (E-Coli) ដែលបង្កជំងឺរាក ។
ប្រធានមជ្ឍមណ្ឌលបានដាស់តឿនសាធារណជនកុំឱ្យមានការភ័យស្លន់ស្លោ ព្រោះពួកគេអាចការពារខ្លួនពីមេរោគ E.coli ដោយរក្សាអនាម័យ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥៕ដោយ៖តារា