អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Trump ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសន្និសីទរបស់បក្សអភិរក្ស នៅរដ្ឋ Arizona កាលពីថ្ងៃទី ២២ ខែធ្នូថា លោកមានបំណងចង់អនុញ្ញាតឱ្យបណ្តាញទំនាក់ទំនងសង្គមវីដេអូខ្លី TikTok បន្តប្រតិបត្តិនៅសហរដ្ឋអាមេរិក មួយរយៈពេលទៀត ។
លោក Trump ថ្លែងថា «យើង ទទួលបាន មតិឆ្លើយតបដ៏ល្អនៅលើវេទិកានេះ ដែលមានចំនួនអ្នកចូលទស្សនារាប់ពាន់លាន យើងប្រហែល គួរ អនុញ្ញាតឱ្យវាបន្តប្រតិបត្តិ មួយរយៈពេលទៀត ។»
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា នៅថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២៤នេះ លោកBiden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ អនុម័តដោយសភា ដោយតម្រូវឱ្យក្រុមហ៊ុនមេ TikTok ByteDance លក់កម្មវិធី TikTok ទៅឱ្យក្រុមហ៊ុនមិនមែនជាកម្មសិទ្ធិរបស់ចិនក្នុងរយៈពេល ២៧០ ថ្ងៃ បើមិនដូច្នោះទេ កម្មវិធីនេះនឹងត្រូវ ហាមមិនឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ១៦ ខែធ្នូ ក្រុមហ៊ុនTikTok បានស្នើសុំជាបន្ទាន់ចំពោះតុលាការកំពូលរបស់សហរដ្ឋអាមេរិកដើម្បីបង្កកជាបណ្តោះអាសន្ននូវបទបញ្ជាឱ្យលក់ក្រុមហ៊ុន Tik Tokដោយបង្ខំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ នៅថ្ងៃទី ១៨ ខែធ្នូ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានថ្លែងថា ខ្លួននឹងបើកសវនាការជំនុំជម្រះភ្លាមៗថាតើការបញ្ជាឱ្យលក់ដោយបង្ខំ នេះស្របតាមរដ្ឋធម្មនុញ្ញឬអត់ តុលាការកំពូលរបស់សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំធ្វើការពិភាក្សាដេញដោលអំពីសំណុំរឿងនេះនៅថ្ងៃទី ១០ ខែមករាឆ្នាំ២០២៥៕
ដោយ ៖ សិលា