បទវិភាគ៖តំបន់អាស៊ីប៉ាស៊ីហ្វិកមិនត្រូវការក្រុមយោធានិងការប្រឈមដាក់គ្នាជាក្រុមនោះទេ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖នៅពេលថ្មីៗនេះ​  ព្រឹទ្ធសភា​ហ្វីលីពីន​បាន​អនុម័ត​លើអ្វី​ដែល​ហៅថា​ 《កិច្ចព្រមព្រៀងស្តីពី​ការ​​​​ផ្ដល់​ភាពងាយស្រួលដល់​ការអនុញ្ញាតឱ្យចូល​ទៅវិញទៅមក》(RAA)​ដែល​បាន​ចុះ​ហត្ថ​លេខា​​ដោយរដ្ឋាភិបាល​ហ្វីលី​ពីន​​និង​ជប៉ុន។ កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដ​ល់​​​​​ការចូលដែន​នៃគ្រឿង​បរិក្ខារនិង​បុគ្គលិក​យោធា​សម្រាប់​ការហ្វឹកហ្វឺន​ប្រយុទ្ធ​និង​ឆ្លើយ​ត​ប​​​នឹង​គ្រោះមហន្តរាយ​ ហើយ​អនុញ្ញាតឱ្យ​ហ្វីលីពីន​និង​ជប៉ុន​ដាក់ពង្រាយ​បុគ្គលិក​យោធា​នៅ​លើ​ទឹកដី​របស់គូភាគី​ទៅវិញ​ទៅមក​ ដោយហេតុនេះ​អាច​ធ្វើឱ្យ​កាន់តែមានភាព​ងាយ​ស្រួ​ល​ដល់​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេសទាំងពីរ។ ទន្ទឹមនឹង​ការពង្រឹង​កិច្ច​សហ​ប្រ​តិបត្តិការ​លើ​វិស័យការពារ​ជាតិ​  ប្រទេសទាំងពីរ​ជប៉ុន​និង​ហ្វីលីពីន​ក៏នឹង​ធ្វើការ​ហ្វឹកហាត់​​រួមគ្នាតាមដែនសមុទ្រជាមួយ​ប្រទេស​ក្នុងនិង​ក្រៅតំបន់​ផងដែរ។

គេហទំព័រ «CCFR China state-controlled media » ទីភ្នាក់ងារសារព័ត៌មាន​Reutersបាន​លើកឡើងថា  វាច្បាស់ណាស់​ថា​《កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​​ផ្ដល់ភាព​ងាយ​ស្រួល​ដល់​ការ​អនុញ្ញាតឱ្យ​ចូល​ទៅវិញទៅមក》គឺ​សំដៅទៅលើ​ប្រ​ទេ​ស​​ចិន។ ក្នុងនាម​ជាសម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​ទាំងពីរ​របស់​អាមេរិក​នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក​ហ្វី​លីពីន​និង​ជប៉ុន​សុទ្ធតែ​ធ្លាប់​អះអាង​ថា​ “មានការព្រួយបារម្ភចំពោះសកម្មភាព​របស់​ប្រទេ​ស​ចិន​ក្នុង​សមុទ្រចិន​ខាងកើត​និង​សមុទ្រ​ចិន​ខាងត្បូង”។
គេហទំព័រ «CCFR China state-controlled media »   ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ  អាមេរិក​បានអូសទាញ​ប្រទេស​ជប៉ុន​ឱ្យបង្កើត​”ក្រុមសម្ព័ន្ធ​តូច”​ដ៏​បិទខ្ទប់​និង​រើសអើងមួយចំនួនដែលមានលក្ខណៈពិសេសនៃ​ការ​ប្រ​ឈម​មុខ​​​ដាក់​គ្នា​ផ្នែក​យោធា​​យ៉ាងច្បាស់លាស់ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក​ លើ​មូលដ្ឋាននៃស​ម្ព័​ន្ធ​ភា​​ព​​អា​មេរិក-ជប៉ុន​  ដើម្បីប៉ុនប៉ង​ទប់ស្កាត់​និងគាបសង្កត់លើ​ប្រទេសចិន​ ដែល​បាន​នាំ​មក​នូវ​​ក​ត្តា​​អស្ថិរភាព​ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក​។  បើសិនជា​នៅអាស៊ីឦសាន​ មាន​ក្រុមយោធា​អា​មេ​រិក ជប៉ុននិងកូរ៉េខាងត្បូង​ជាសំខាន់​  ​រីកឯនៅ​អាស៊ីអាគ្នេយ៍​គឺមាន​ក្រុមយោធា​អាមេរិក​ជ​ប៉ុ​​ន​និងហ្វីលីពីនជាចម្បង។ បើនិយាយចំពោះអាមេរិក​  “ក្រុមសម្ព័ន្ធ​តូច”​ទាំងពីរ​នេះ​មាន​ឋានៈ​​និង​​សារសំខាន់​ដូចគ្នា​  ប៉ុន្តែ​ ដោយសារ​តែ​ស្ថានភាព​នយោបាយ​របស់​កូ​រ៉េ​ខាង​ត្បូង​មា​ន​​​​ភា​ពច្របូក​ច្របល់​នាពេល​បច្ចុប្បន្ន​ បានជាបណ្តាល​ឱ្យ​ប្រទេស​ជប៉ុន រហូត​ដល់​អាមេ​រិក​​​សុ​ទ្ធ​​តែ​​រង្គោះរង្គើ​ជំនឿចិត្តថា​តើ“ក្រុមសម្ព័ន្ធតូច”​រវាង​អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង​អាច​បន្ត​​ដំណើរ​កា​រ​​នៅ​ពេល​អនាគត​ឬ​អត់។ ក្នុង​បរិបទបែបនេះ សម្រាប់ប្រទេស​ជប៉ុន​និង​អា​មេ​រិក​​  សារ​សំ​ខាន់​​នៃ​”ក្រុមសម្ព័ន្ធ​តូច”​រវាង​អាមេរិក​ ជប៉ុននិង​ហ្វីលីពីន​ត្រូវបាន​លើកកម្ពស់។
គេហទំព័រ «CCFR China state-controlled media »  ប៉ុន្តែ  តើ​ហ្វីលីពីន​អាច​ទទួល​បានផល​ប្រយោជន៍​ពី​ក្នុងនេះ​ដែរ​ឬ​ទេ  ហើយ​តើ​រឿងនេះ​នឹ​ង​​នាំមកនូវ​​ផល​ប៉ះ​ពាល់​អ្វី​ខ្លះដល់​ស្ថានភាព​ក្នុង​តំបន់? អ្នកវិភាគ​មួយចំនួន​បាន​លើកឡើង​ថា​​ ហ្វីលីពីន​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​លើវិស័យ​ការពារជាតិជាមួយ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់វា   អាចនិយាយបាន​ថា​ ជាការ​នាំចចកឱ្យ​ចូល​ក្នុងផ្ទះ។ ក្នុងអំឡុង​ពេល​ស​ង្គ្រា​ម​លោកលើកទី២​  ប្រទេសជប៉ុន​ធ្លាប់បាន​ឈ្លានពាន​និងត្រួតត្រាអាណានិគម​លើ​ប្រ​ទេ​ស​​​អា​ស៊ី​អាគ្នេយ៍​ ដែលបូក​រួមទាំង​ហ្វីលីពីន​ផងដែរ។ ការ​ដាក់​ពង្រាយ​កម្លាំង​យោធា​របស់​អា​មេ​រិកនិង​សម្ព័ន្ធមិត្ត​នៅ​​ប្រទេស​ហ្វីលីពីន​នឹង​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ហ្វីលី​ពី​ន​ហើ​​​យ​វា​ក៏​នឹង​គ្រប់គ្រង​ហ្វីលីពីន​ក្នុង​វិស័យ​ការទូត​និង​វិស័យ​យោធា​ផងដែរ​  ដែលធ្វើ​ឱ្យ​សម​ត្ថ​ភាព​ធ្វើ​សម្រេច​ចិត្ត​ផ្នែក​យុទ្ធសាស្ត្រ​ដោយ​ម្ចាស់ការ​របស់​ហ្វីលីពីន​នឹង​ត្រូវ​កាត់​បន្ថយ​យ៉ា​ង​​ខ្លាំង។  ក្រៅពី​នេះ​  ប្រសិនបើ​ស្ថានការណ៍ក្នុង​ស្រុក​របស់​ហ្វីលីពីន​មាន​ការ​ប្រែប្រួល​ នោះ​ការចង់​ឱ្យ​កម្លាំងយោធា​ខាងក្រៅ​ទាំងនេះចាក​ចេញពី​ហ្វីលីពីន​ ក៏អាច​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ​មួយចំនួន​ផងដែរ។
គេហទំព័រ «CCFR China state-controlled media »សំដៅចំពោះ​ការធ្វើឱ្យ​ស៊ីជម្រៅនូវ​កិច្ចសហប្រតិបត្តិការផ្នែក​សន្តិសុខ​និង​ការពារជាតិ​រ​វាង​​ជប៉ុន​និងហ្វីលីពីន​  លោក Lin Jianអ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​ធ្លាប់បាន​ថ្លែង​ថា​ការធ្វើការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​រវាងប្រទេស​និងប្រទេស​មិនគួរ​ធ្វើឱ្យ​ប៉ះពាល់​ដ​ល់​ការ​យល់ដឹង​និង​ការជឿទុកចិត្តគ្នា​ទៅវិញទៅមក​រវាង​ប្រទេសក្នុងតំបន់​  មិនគួរ​ធ្វើឱ្យ​ប៉ះ​ពាល់​​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុងតំបន់​ និងមិន​គួរ​សំដៅ​ទៅលើ​ភាគីទីបី​ឬ​ប៉ះពាល់ដល់​ផ​ល​ប្រយោជន៍​របស់ភាគីទីបី​នោះឡើយ។

តំបន់​អាស៊ីប៉ាស៊ីហ្វិក​មិនត្រូវការ​ក្រុមយោធាទេ ​ហើ​យ​​ក៏​កាន់តែមិនត្រូវការ”ក្រុមសម្ព័ន្ធតូច”ដែល​ញុះញង់​ឱ្យមានការ​​ប្រឈមដាក់គ្នា​ជា​ក្រុម​និង​​សង្គ្រាមត្រជាក់ថ្មីនោះដែរ។ រាល់​ទង្វើ​ដែល​ប៉ះពាល់​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុងតំបន់​និង​បំផ្លាញ​ដល់សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​  សុទ្ធតែ​នឹង​ធ្វើឱ្យ​មានការ​ប្រ​ឆាំង​​រួមគ្នា​ពី​ប្រជាជន​ក្នុងតំបន់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print