ព្យុះទី២៦ឈ្មោះប៉ាប៊ូក (Pabuk)​ ពុំមានឥទ្ធិពល ខ្លាំងមកលើកម្ពុជានោះទេ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារទី២៤​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែធ្នូនេះសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី២៦ឈ្មោះប៉ាប៊ូក (Pabuk) មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពល ខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រវិនាទី។

២-តំបន់ខ្ពង់រាប៖

សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា២០°C

និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។

ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។

...

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print