អបអរសាទរ បេក្ខជនជាប់ស្ថាពរទទួលបានអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចធិបតី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ អបអរសាទរ បេក្ខជនជាប់ស្ថាពរទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ថ្នាក់បច្ចេកទេសជាន់ខ្ពស់ (បរិញ្ញាបត្ររង) សិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

សូម បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖

– ដំណាក់កាលទី១៖ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ ដោយមកបង្ហាញខ្លួនជាចាំបាច់ នៅស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋានផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (សូមភ្ជាប់មកជាមួយនៅសលាកបត្រឯកត្តជន ដែលយកចេញពីប្រព័ន្ធចុះឈ្មោះអាហារូបករណ៍) ត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥៖០០ រសៀល ជាកំហិត។ ក្នុងករណីបេក្ខជនជាប់ស្ថាពរ ពុំបានមកបង្ហាញខ្លួនតាមកាលបរិច្ឆេទដូចបានកំណត់គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍។

...

– ដំណាក់កាលទី២៖ ត្រូវដាក់ពាក្យចូលរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ក្បែរវត្តពូនភ្នំ) និងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print