រថយន្តធុនត្រា​ បើកលឿនជ្រុលទៅបុករះដើមឈើនិងបង្គោលភ្លើង​ រួចបើករត់ត្រូវបានក្រុមសន្តិសុខក្នុងបឹងកក់យកដុំថ្មគប់បំបែកកញ្ចក់រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិបរទេស​ រួមដំណើរជាមួយមនុស្សប្រុសស្រី៤នាក់ផ្សេងទៀតបានបើករថយន្តម៉ាកធុនត្រាមួយគ្រឿងក្នុងល្បឿនលឿន​ ខណៈបើកមកដល់ផ្លូវកោងស្រាប់តែរេចង្កូតឡើងខឿនជ្រុលទៅបុករះដើមឈើរួចបន្តទៅបុកបង្គោលភ្លើងបាក់មួយដើម ហើយរថយន្តបង្កមិនព្រមឈប់បើករត់ទៅមុខជិត១គីឡូដីត្រូវក្រុមសន្តិសុខតាមឃាត់បាន។

​    ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៤ ចំណុចក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកធុនត្រាមួយគ្រឿង​​ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-9716 បើកបរដោយបុរសជនបរទេសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៤នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ R6​ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងងស្រាប់តែរេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុកដើមឈើបាក់មួយដើមរួចបន្តទៅបុកបង្គោលភ្លើងបាក់មួយដើមបន្ថែមទៀត​ ភ្លាមនោះរថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេព្យាយាមបើករត់គេចរហូតមកដល់ផ្លូវ១៦៩ក៏ត្រូវបានក្រុមសន្តិសុខប្រចាំការក្នុងបរិវេណបឹងកក់ជិះតាមប្រដេញពីក្រោយរួចយកដុំថ្មគប់បំបែកកញ្ចក់រថយន្តផ្នែកខាងមុខទើបរថយន្តបង្កទៅមុខលែងរួច។

...

​    ក្រោយកើតហេតុ​ ដោយមានភាគីតំណាងរថយន្តចុះមកធ្វើការចចាជាមួយនឹងម្ចាស់ក្រុមហ៊ុនបឹងកក់ដោយសងជាសំណងទៅលើថ្លៃខូចខាតបញ្ចប់រឿងនៅនឹងកន្លែងកើតហែតុរួចស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print