អភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូន នៅសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត

ចែករំលែក៖

ខេត្តកំពត ៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នា២០២៤ អញ្ជើញចុះសំណេះសំណាលជាមួយពុកម៉ែបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ដើម្បីសាកសួរសុខទុក្ខ និងចុះពិនិត្យទិដ្ឋភាព ជាក់ស្តែងនៅ ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ និងបរិស្ថានជុំវិញ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់លោកប្រធានសហគមន៍ លោកចៅសង្កាត់ ក៏ដូចជាបងប្អូននៅក្នុងសហគមន៍ផងដែរ ក្នុងគោលដៅស្វែងរកនូវដំណោះស្រាយរួមគា្ន ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិមក កម្សាន្ត ឱ្យបានកាន់តែច្រើនថែមទៀត ក្នុងសហគមន៍ទាំងពីរនេះផងដែរ។

ក្នុងការជួបសំណេះសំណាល លោក ម៉ៅ ធនិន បានលើកឡើងថា ក្រោមកិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានធ្វើការណែនាំ និងជំរុញដល់អាជ្ញាធរខេត្តដែលមានតំបន់ទេសចរណ៍ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ កែច្នៃ តំបន់ទាំងនោះឱ្យមានសក្តានុពលបន្ថែមទៀត ដើម្បីស្រូបទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្ត ពិសេសទាញយកចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

លោក អភិបាល ក៏បានបន្តដែលថា ដោយក្នុងខេត្តកំពត ដោយមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ក៏មានការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យទេសចរនិងធ្លាប់បានចុះដោយផ្ទាល់មកកាន់តំបន់សហគមន៍របស់បងប្អូនយេីងផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print