ភាគីចិនអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៥ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ពិធីអរសាទរខួបអនុស្សាវរីយ៍លើកទី១៥ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាត្រូវបានរៀបចំឡើង កាលពីថ្ងៃអាទិត្យ នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីនោះ បានចាត់ទុកថា នេះគឺជាលទ្ធផលផ្លែផ្កា នៃទំនាក់ទំនងចំណងមិត្តភាពដែកថែប។

តាមរយៈបណ្តាញសង្គមហ្វេសបុក លោក Wang Wenbin
បានរៀបរាប់ថា «សូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៥ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា! ១៥ឆ្នាំនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃវិទ្យាស្ថានខុងជឺនៅរាជបណ្ឌិតសភា ក៏ជាខួប១៥ឆ្នាំនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជា ក៏ដូចជាលទ្ធផលផ្លែផ្កានៃទំនាក់ទំនងចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ»

លោកបន្តថា «ភាគីចិននឹងបន្តគាំទ្រវិទ្យាស្ថានខុងជឺនៅកម្ពុជាក្នុងការរៀបចំថ្នាក់បង្រៀនភាសាចិន និងបណ្តុះបណ្ដាលអ្នកការទូតមិត្តភាពសម្រាប់ចិននិងកម្ពុជាឱ្យកាន់តែច្រើន»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print