សត្វក្តាន់ ឈានដល់ការផុតពូជនៅក្នុងប្រទេសជិតខាង ខណៈដែលមានវត្តមានច្រើននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ÷ សត្វក្តាន់គឺជាប្រភេទថនិកសត្វដែលគួរឱ្យស្រឡាញ់ ដែលធ្លាប់រស់នៅតំបន់ដីសើម និងវាលស្មៅនៅអាស៊ីអាគ្នេយ៍យើងនេះ។ បើតាមអង្គការ WWF កម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤ថា មានកត្តាប្រឈមជាច្រើនរបស់សត្វកម្រប្រភេទនេះ ដូចជាការបាត់បង់ទីជម្រក ការធ្លាក់ចុះនៃចំនួនសត្វក្តាន់ និងការបរបាញ់ បានជំរុញឱ្យសត្វក្តាន់ ឈានដល់ការផុតពូជនៅក្នុងប្រទេសថៃ,ឡាវ,វៀតណាម និងចិន។

នៅប្រទេសកម្ពុជា ក៏ត្រូវសន្និដ្ឋានថាបានផុតពូជផងដែរ រហូតដល់មានការរកឃើញឡើងវិញនៃវត្តមានសត្វក្តាន់ នៅខេត្តក្រចេះក្នុងឆ្នាំ ២០០៦ និងខេត្ត កោះកុងក្នុងឆ្នាំ ២០០៨ ដែលបានក្លាយក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ។តាមរយៈការស្រាវជ្រាវដែលកំពុង បន្តលើសត្វក្តាន់នៅខេត្តក្រចេះ ចាប់តាំងពីឆ្នាំ ២០២០ អង្គការ WWF កម្ពុជា បានបញ្ជាក់ថា នៅសល់សត្វក្តាន់តិចជាង១០០ ក្បាល។ យើងត្រូវការវិធានការបន្ទាន់ដើម្បីកុំឱ្យប្រភេទសត្វក្តាន់នេះផុតពូជ។

តាមពិតទៅសត្វក្តាន់ទាំងនេះក៏ចូលចិត្តស៊ីស្មៅដែល ងាប់ៗដែរ សត្វទាំងនេះកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងផងដែរ ស្នែងរបស់ពួកវាអាចដុះរហូតដល់ប្រវែង១ ម៉ែត្រ ស្នែងជាអាវុធរបស់វាក្នុងពេលប្រយុទ្ធគ្នា ឬក៏ការ ពារខ្លួនចំពោះមុខសត្រូវ។ ក្រៅពីអាវុធលើក្បាលដែលគួរឱ្យញញើតរបស់ពួកវា សត្វក្ដាន់មានរូបរាងស្លូតបូតគួរឱ្យស្រឡាញ់។ ជើង និង ដងខ្លួនស្តើងស្រឡូនរបស់ពួកវា ធ្វើឱ្យពួកវាមានភាពរហ័សរហួន និងគួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ថាសត្វក្តាន់ប្រភេទពូជសត្វពិសេសនេះ មានដើមកំណើតនៅតំបន់ជាច្រើនក្នុងទ្វីបអាស៊ីហើយបច្ចុប្បន្ននេះវាត្រួវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជា ឡាវ,មីយ៉ាន់ម៉ា,ចិន និងប្រទេសឥណ្ឌា។

...

អង្គការ IUCN បានចុះបញ្ជីសត្វក្តាន់ ជាប្រភេទសត្វជិតផុតពូជ ដែលភាគច្រើនបណ្តាលមកពីការប្រមាញ់ដោយចង់បានស្នែងដែលគួរឱ្យចាប់អារម្មណ៍របស់ពួកវា។ អនាគតរបស់សត្វក្តាន់គួរឱ្យចាប់អារម្មណ៍ទាំងនេះ ពឹងផ្អែកលើការការពារពួកវា ពីគ្រោះថ្នាក់និងធានាថា ពួកវាមានជម្រកដើម្បីធំធាត់៕ ប្រភព៖ WWF Cambodia

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print