រដ្ឋបាលរាជធានីភ្នំពេញ សំរេចប្រគល់ដីទំហំជាង៤៣០០ ម៉ែត្រការ៉េ នៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីអោយសមាគម បានបំពេញការងារកាន់តែល្អប្រសើរមួយកំរិតថែមទៀត។

នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោក និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៣របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលមន្និបាតនិងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី បានលើកឡើងថា៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជាតំណាងប្រជា ពលរដ្ឋនៅថ្នាក់ក្រោមជាតិ លើកិច្ចការងារបំរើផលប្រ យោជន៍ជូនប្រជាពលរដ្ឋ។ដូច្នេះដើម្បីអោយការងារកាន់តែល្អប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹ ក្សារាជធានី ខេត្តនេះឡើង។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ សន្តិបាតនេះមានគោលបំណងសរុបវាយតម្លៃ ពិនិត្យវឌ្ឍនៈភាពការងារនិងបញ្ហាប្រឈមនានារបស់សមាគមក្រុមប្រឹក្សារាជធានី ខេត្ត សម្រេចបានកន្លងមក។សមាគមក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងតាមរយៈអង្គសន្និបាតនាថ្ងៃទី២៧ និង២៨មីនាឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ ដោយគិតមកដល់ពេលនេះបានរយៈពេល១១ឆ្នាំហើយ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានបន្តទៀតថា៖ យើងបានបញ្ជប់វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានមតិ យោបល់ សំណើរនិងសំណូមពរជាច្រើនពីប្រជាពលរដ្ឋ មកដោះស្រាយ ជាមួយនិងការអភិវឌ្ឍរាជធានីភ្នំពេញអោយរីកចំរើនបន្ថែមទៀត ដែលនេះពិតជាបានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។
ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តបានមានប្រសាសន៍លើកឡើងថា៖ អង្គមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅមានរយៈពេលមួយថ្ងៃកន្លះ ដោយមានការបោះឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។
ឯកឧត្ដមម៉ប់ សារិន បានបន្តថា៖ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងជាពិសេសគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាត នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។ ផ្នែកតាមមាត្រាទី ៨ នៃលក្ខន្តិកៈដែលបានកំណត់ថា មហាសន្និបាតសមាគមជាតិត្រូវរៀបចំឡើងរៀងរាល់ ៥ ឆ្នាំ ម្តងនៅប្រទេសកម្ពុជា។មហាសន្និបាតសមាគមជាតិសម្រាប់អាណត្តិទី៣នេះ មានគោលបំណង បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី ២ រយៈពេល ៥ ឆ្នាំកន្លងមក គឺឆ្នាំ ២០១៩-២០២៤។ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ និងសមាជិកក្រុមប្រឹក្សា ជាតិរបស់សមាគមជាតិ។រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១ សម្រាប់អាណត្តិទី៣ របស់សមាគមជាតិ។
ឯកឧត្ដម ម៉ប់ សារិន ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ដីទំហំជាង៤៣០០ ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ ដើម្បីសាងសង់អគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងការបំពេញការងាររបស់សមាគម ដោយគ្រោងសាងសង់នៅក្នុងឆ្នាំ២០២៥នេះ។
ឯកឧត្ដម ម៉ប់ សារិន ក៏បានអរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្យនៃព្រះរាជា ណាចក្រកម្ពុជាដែលបានបរិចាកថវិកាចំនួន៣ម៉ឺនដុល្លារសម្រាប់ចូលរួមសាងសង់អគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនេះផងដែរ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print