ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ថា ៖ «សារព័ត៌មានមួយឈ្មោះ អេ អាយ ញ៉ូស៍ បានធ្វើការបង្ហោះវីដេអូចាស់»មានបំណងចង់បំពុលសង្គម

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ថា ៖ «សារព័ត៌មានមួយឈ្មោះ អេ អាយ ញ៉ូស៍ បានធ្វើការបង្ហោះវីដេអូចាស់» ។ នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ថ្មីៗនេះសង្កេតឃើញមានអង្គភាពសារព័ត៌មានមួយឈ្មោះ អេ អាយ ញ៉ូស៍ បានធ្វើការបង្ហោះវីដេអូចាស់ជុំវិញកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានស្ទូចរថយន្តរបស់ប្រជាពលរដ្ឋ ដែលចតនៅលើផ្លូវហាមចត ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅក្បែរសណ្ឋាគារ ណាហ្គា១ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាំងពីអំឡុងឆ្នាំ២០១៨ មកធ្វើការផុសឡើងវិញនាំឱ្យសាធារណជនមានការយល់ច្រឡំ និងមានបំណងចង់បំពុលសង្គម។ កិច្ចការងារនេះសមត្ថកិច្ចបានអនុវត្តធ្វើការងារតាមជំនាញតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ ដោយឡែកមន្ត្រីនគរបាលចរាចរណ៍រូបនោះ បច្ចុប្បន្នបានចូលនិវត្តន៍រួចមកហើយ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print