ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង កើនឡើងចំនួន១៤៦គម្រោងឬ៥៤%

ចែករំលែក៖

ភ្នំពេញ÷ ធៀបនឹងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង (កើនឡើងចំនួន១៤៦គម្រោងឬ៥៤%) មានទំហំទុនវិនិយោគ ៦៩០០ លានដុល្លារអាម៉េរិក (កើនឡើង ១ ៩៧៣ លានដុល្លារអាម៉េរិក ឬ៤០%) ដែលអាចបង្កើតការងារសរុប ប្រមាណ ៣៣ ម៉ឺនកន្លែង ក្នុងនោះ គម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូត ដល់ ៦៩%។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៣ ខែធ្នូ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ប្រភពដដែលបន្តថា ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍អន្តរជាតិ លើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ ២០២៤ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ដែរ កម្ពុជាទទួលបានហិរញ្ញប្បទាន សហប្រតិបត្តិការប្រមាណ ២ ១០០ លានដុល្លារអាម៉េរិក ក្នុងនោះ ៤០% ជាហិរញ្ញប្បទានឥតសំណង និង៦០% ជាឥណទានសម្បទាន។

...

គួរកត់សម្គាល់ ភាគច្រើននៃហិរញ្ញប្បទាន ត្រូវបានប្រើ ប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ ២២% និងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ប្រមាណ ២៥%៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print