នាវាអនុវត្តច្បាប់របស់ចិនចំនួនពីរគ្រឿងចូលរួមការងារយាមល្បាត និងអនុវត្តច្បាប់ចម្រុះតាមដងទន្លេមេគង្គរវាងប្រទេសចិន ឡាវ មីយ៉ាន់ម៉ានិងថៃ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២៣ ខែធ្នូ នាវាអនុវត្តច្បាប់ថ្មីចំនួន ២ គ្រឿងនៃខេត្តយូណានប្រទេស ចិន គឺជានាវាបញ្ជាការស៊េរីថ្មីលេខ ៥៣១០៨ និងនាវាយាមល្បាតអនុវត្តច្បាប់ល្បឿនលឿនលេខ ៥៣១១៧ ត្រូវបានប្រគល់និងបញ្ចូលក្នុងក្បួននាវាអនុវត្តច្បាប់នៅតំពង់ផែប៉ូលីស Jingha ទីក្រុង Jinghong មណ្ឌល ស្វយ័ត Xishuangbannaជនជាតិ Dai ខេត្ត Yunnan ។

គេហទំព័រ «CCFR China state-controlled media » ការបញ្ចូលនូវនាវាទាំងពីរនេះជាផ្លូវការទៅក្នុងក្បួននាវាអនុវត្តច្បាប់ នឹងផ្តល់នូវការគាំទ្រផ្នែកបរិក្ខារដ៏មានឥទ្ធិពលសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការយាមល្បាតចម្រុះនិងការអនុវត្តច្បាប់តាមដងទន្លេមេគង្គរវាងប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print