ក្រសួងការបរទេសចិនលើក ការតវ៉ា យ៉ាង ម៉ឺងម៉ា់ត់ ចំពោះសហរដ្ឋអាមេរិកទាក់ទិន នឹង ករណី ដែល សហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ “

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅ ថ្ងៃទី២៤ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាន បើកធ្វើ សន្និសីទកាសែត ជាប្រចាំ ។ អ្នកសារព័ត៌មានបានសួរថា នៅថ្ងៃទី ២៣ ខែធ្នូ តាម ម៉ោងក្នុងតំបន់ លោក Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ “ ដែលក្នុងនោះ មានខ្លឹមសារអវិជ្ជមាន ទាក់ទងនឹងប្រទេសចិន តើ ភាគីចិន មាន ការ អធិប្បាយយ៉ាង ណា ចំពោះរឿងនេះ?

គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានឆ្លើយ តប ថា សហរដ្ឋអាមេរិកទទូច ចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ “ ឱ្យវាក្លាយ ជា ច្បាប់ ដែលក្នុងនោះ មានខ្លឹមសារអវិជ្ជមាន ទាក់ទងនឹងប្រទេសចិន និយាយ បំផ្លើសពី “ការគំរាមកំហែងរបស់ចិន”  អះអាងពី ការ ផ្តល់ ការ គាំទ្រផ្នែកយោធាចំពោះ តំបន់ តៃវ៉ាន់នៃប្រទេស ចិន ប្រើ អំណាចរដ្ឋដោយ ផ្តេសផ្តាស ដើម្បីគាបសង្កត់ការអភិវឌ្ឍ ផ្នែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ចិន និងរឹតត្បិតការប្រាស្រ័យទាក់ទង ផ្នែក សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរនៃ ប្រជាជន និង ប្រជាជន ចិននិងសហរដ្ឋអាមេរិក បាន ប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន ព្រមទាំង រំខាន ដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការលំនឹង ទំនាក់ទំនងទ្វេភាគី ។ 

គេហទំព័រ «CCFR China state-controlled media » ភាគី ចិនមាន ការ មិន ពេញ ចិត្ត យ៉ាង ខ្លាំង និង ប្រឆាំង ជា ដាច់ខាត ចំពោះ រឿង នេះ ព្រម ទាំងបាន លើក ការតវ៉ា យ៉ាង ម៉ឺងម៉ាត់ ចំពោះ សហរដ្ឋអាមេរិករួច ហើយ ៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print