ព័ត៌មានបឋម! យប់នេះលៀសថៅកែស្រី សន វ៉ាន់នី ជិត១០០តោន ត្រៀមដឹកទៅប្រទេសវៀតណាម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ខណៈនេះវេលាម៉ោងប្រមាណ៧ និង៣៥នាទី យប់ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ការណ៍ថា លៀសល្អិតៗដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមដាច់ខាតមិនឲ្យធ្វើនេសាទ រឺនាំទៅប្រទេសក្បែរខាងនោះ ពេលនេះកំពុងធ្វើសកម្មភាពដើម្បីត្រៀមដឹកទៅប្រទេសវៀតណាចំនួន០៣រថយន្តធំៗ ដែលទម្ងន់ប្រមាណជិត១០០តោន ។

 ប្រភពរាយការណ៍ឲ្យដឹងទៀតថា ករណីនាំចេញលៀសខុសច្បាប់ខាងលើ ធ្វើឡើងនៅចំណុចមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយបន្តទៅប្រទេសវៀតណាម តាមច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ។

 ប្រភពបញ្ជាក់ទៀតថា លៀសល្អិតៗខុសច្បាប់កំពុងធ្វើសកម្មភាពលើកឡើងរថយន្តធុនធំចំនួន០៣គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3D 8187 និង០២រថយន្តទៀតគេមិនចាំស្លាកលេខ ហើយថៅកែលៀសត្រូវបានគេស្គាល់ឈ្មោះ សន វ៉ាន់នី ។ សន វ៉ាន់នី នេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការចុះពិនិត្យ និងបង្រ្កាបពិន័យអន្តរកាជាញឹកញាប់ដែរ ប៉ុន្តែហេតុអ្វីគាត់នៅតែបន្តសកម្មភានបាន រឺក៍ត្រូវរ៉ូវជាប្រព័ន្ធទៅហើយ ? ទើបច្បាប់ជាច្បាប់ឈ្មួញគ្មានញញើតបន្តិចសោះ ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print