ជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមកគំរាមបាញ់​ រួចប្លន់យកម៉ូតូស្តុបពី​ ពីនារីម្នាក់បានដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពគំរាមបាញ់សម្លាប់ ហើយប្លន់ម៉ូតូស្កុបពីនារីម្នាក់បានសម្រេចគេចខ្លួនដោយសុវត្ថិភាព។

ករណីប្លន់ខាងលេីនេះបានកេីតឡេីងនៅវេលាម៉ោង១ និង៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥  ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាបឹងត្របែកខាងត្បួង ផ្លូវលេខ១៣៥ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនរងគ្រោះមានឈ្មោះអាហ្សា ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាអ្នកបំរើការងារនៅKTVមេហ្គា ចំណេកម៉ូតូដែលត្រូវចោរប្លន់ម៉ាកស្កុបពី ពណ៌ស ស៊េរី២០១៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-5513។

បើតាមការរៀបរាប់ពីនារីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុគឺរូបគាត់បានជិះម៉ូតូមកពីធ្វើការនៅKTVមេហ្គា ហើយជិះនៅតាមចំណុចកើតហេតុខាងលើ ខណៈនោះក៏ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីក្រោយ ហើយស្រែកឲ្យឈប់ និងគំរាមនិយាយថានឹងបាញ់សម្លាប់ចោល ភ្លាមនោះនារីរងគ្រោះភ័យខ្លាំងពេកក៏ឈប់ម៉ូតូប្រគល់ឲ្យក្រុមចោរជិះគេចខ្លូនបាត់ស្រមោលតែម្ដងទៅ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានត្រឹមតែមកដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍ផ្សារដើមថ្កូវតែប៉ុណ្ណោះ៕

ji (1) ji (2) ji (3) ji (4)

ដោយ៖ ជីម ភារ៉ាដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print