ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤) បានកើតឡើងចំនួន ៦លើក (យប់ ១លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ០នាក់), រងរបួសសរុប ៧នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ០នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ២នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៧នាក់, របួសស្រាល ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក្រោមពាក្យស្លោកថា៖ ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! មិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលលោកអ្នកកំពុងបើកបរ! មិនត្រូវបើកបរហួសល្បឿនកំណត់! សូមបងប្អូនប្រជាពលរដ្ឋបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!
ដោយ៖តារា