គ្រូបង្វឹក Man Utd និង Rashford កំពុងដោះស្រាយពីបញ្ហាប្រឈមថ្មី

ចែករំលែក៖

លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានចោទសួរពីការសម្រេចចិត្តរបស់អ្នកដែលស្និទ្ធនឹងខ្សែប្រយុទ្ធ Marcus Rashford ដែលត្រូវបានចាកចេញពីក្រុមសម្រាប់៣ប្រកួតចុងក្រោយនេះ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់មិនបានរាប់បញ្ចូល Rashford សម្រាប់ការបរាជ័យក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យនៅទឹកដីក្រុម Bournemouth ក្នុងក្របខ័ណ្ឌ Premier League ចំពេលមានការរំពឹងទុកថា ខ្សែប្រយុទ្ធរូបនេះចង់ចាកចេញពី Old Trafford។

លោក Amorim ដំបូងឡើយមិនបានដាក់គាត់សម្រាប់ការប្រកួតឈ្នះ ២-១ នៅទឹកដីក្រុម Manchester City កាលពីថ្ងៃទី១៥ ខែធ្នូ គឺ២ថ្ងៃមុនពេលកីឡាករវ័យ២៧ឆ្នាំរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា គាត់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងថ្មី បន្ទាប់ពីបានលេងនៅ Old Trafford ចាប់តាំងពី អាយុ៧ឆ្នាំ។

ស្របពេលដែលលោក Amorim បាននិយាយថា ក្រុមរបស់គាត់ប្រសើរជាងជាមួយ Marcus Rashford អតីតគ្រូបង្វឹក Sporting រូបនេះ បានចោទសួរការសម្រេចចិត្តពីអ្នកដែលនៅជុំវិញកីឡាករសម្រាប់មតិរបស់គាត់។

លោក Amorim បាននិយាយប្រាប់ Sky Sports ថា “វាគឺជាស្ថានភាពដ៏លំបាកមួយ ខ្ញុំយល់ថា កីឡាករទាំងនេះមានមនុស្សជាច្រើននៅជុំវិញពួកគេ ដោយធ្វើការជ្រើសរើសដែលមិនមែនជាគំនិតដំបូងរបស់កីឡាករ។ ខ្ញុំតែងតែនៅទីនេះដើម្បីជួយ Rashford ក្នុងនាមជាកីឡាករម្នាក់ទៀត។ ខ្ញុំត្រូវធ្វើអ្វីដែលខ្ញុំត្រូវធ្វើ ពួកគេបានជ្រើសរើសធ្វើបទសម្ភាសន៍ព្រោះវាមិនមែនសម្រាប់តែ Rashford នោះទេ ខ្ញុំយល់អំពីរឿងនោះ”។

គ្រូបង្វឹករូបនេះបន្តថា “ក្នុងនាមជាគ្រូបង្វឹក ខ្ញុំផ្តោតលើការសម្តែង និងវិធីដែលអ្នកហ្វឹកហាត់។ នៅសល់ វាជាការប្រសើរជាងសម្រាប់ខ្ញុំ និងក្លិបក្នុងការដោះស្រាយវានៅពេលដែលពេលវេលាមកដល់។ នៅពេលនេះខ្ញុំផ្តោតលើការកែលម្អ Rashford ហើយយើងត្រូវការបុរសដែលមានទេពកោសល្យដូច Marcus។ ខ្ញុំភ្លេចការសម្ភាសន៍ឥឡូវនេះ ហើយមើលអ្វីដែលខ្ញុំឃើញនៅលើទីលាន”។

Rashford បានស៊ុតបញ្ចូលទីបាន៣គ្រាប់ចាប់តាំងពីលោក Amorim ចូលកាន់តំណែងកាលពីខែមុន ប៉ុន្តែត្រូវបានដកចេញនៅនាទីទី៥៦នៃជ័យជម្នះ ២-១ នៅ Europa League នៅទឹកដី Viktoria Plzen កាលពីថ្ងៃទី១២ ខែធ្នូ ជាមួយនឹងអ្នកគាំទ្របានស្រែកហ៊ោខ្សែប្រយុទ្ធនៅពេលគាត់ចាកចេញពីទីលាន។

...

ខ្សែប្រយុទ្ធរូបនេះមិនទាន់រកឃើញទម្រង់លេងល្អ ដែលគាត់ធ្លាប់បង្ហាញខ្លួន ដោយស៊ុតបញ្ចូលទីបាន៣០គ្រាប់នៅគ្រប់ការប្រកួតក្នុងរដូវកាល២០២២-២០២៣ ៕ (រូបភាព ៖ Sky Sport/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print