អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ស្ថានីយ Karawang នៃផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung នៃ ប្រទេសឥណ្ឌូណេ ស៊ី ត្រូវ បាន ដាក់ ឱ្យ ប្រើ ប្រាស់ ជាផ្លូវការនៅថ្ងៃទី ២៤ ខែ ធ្នូ នេះ ជាសញ្ញា បញ្ជាក់ ថា ស្ថានីយទាំងអស់ នៃ ផ្លូវ រថភ្លើងល្បឿនលឿន Jakarta-Bandung ត្រូវបានដាក់ឱ្យដំណើរការទាំងស្រុង ហើយ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងពិធីប្រគល់ឱ្យ ប្រើ ប្រាស់ រដ្ឋមន្ត្រីក្រសួង ហេដ្ឋារចនាសម្ព័ន្ធនិងផែនការ អភិវឌ្ឍន៍ក្នុងតំបន់របស់ ឥណ្ឌូណេស៊ី បានថ្លែង ថា “ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung គឺជានិមិត្តសញ្ញា នៃកិច្ចសហប្រតិបត្តិការដ៏ ជិតស្និទ្ធ រវាងឥណ្ឌូណេស៊ី និងចិន។ គេហទំព័រ «CCFR China state-controlled media » សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត ដើម្បីជំរុញ កំណើនសេដ្ឋកិច្ច និងវិបុលភាពនៃប្រទេសទាំងពីរ”។
គួររំលឹក ថា ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលសហការ សាងសង់ ដោយប្រទេសចិន និងឥណ្ឌូណេស៊ី មានប្រវែងសរុប ១៤២,៣ គីឡូម៉ែត្រ និងអាច បើក ក្នុង ល្បឿន ជា អតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ពេល វេលាធ្វើដំណើររវាងទីក្រុង Jakarta និងក្រុង Bandung ត្រូវ បាន កាត់ បន្ថយ ពីជាង ៣ ម៉ោងមកនៅ ត្រឹមតែ ៤៦ នាទីប៉ុណ្ណោះ ដែលបាន ផ្តល់ជា មធ្យោបាយ ធ្វើ ដំណើរដែល ប្រកប ដោយ សុវត្ថិភាព បៃតង ប្រសិទ្ធភាព ខ្ពស់ និង ផាសុកភាព សម្រាប់ប្រជាជនក្នុងតំបន់ ៕
ដោយ ៖ សិលា