អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍​ចេញសេចក្តីជូនដំណឹង ស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍​ នៃក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យ ព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ជ្រាបថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នឹងបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ តាមរយៈគេហទំព័រ​https://media.inb.gov.kh ។

ក. សម្រាប់ការស្នើសុំថ្មី សូមភ្ជាប់ជាមួយលក្ខខណ្ឌដូចខាងក្រោម៖

១. អង្គភាពព័ត៌មានជាតិ និងបរទេស៖

– លិខិតស្នើសុំបណ្ណសារព័ត៌មាន (មានបញ្ជាក់ឈ្មោះ ភេទ តួនាទី សញ្ជាតិ និងលេខទូរស័ព្ទ)

– អាជ្ញាបណ្ណព័ត៌មាន ឬលិខិតអនុញ្ញាតរបស់រដ្ឋបាលរាជធានី ខេត្ត មានសុពលភាព

– វិញ្ញាបនបត្រក្រសួងពាណិជ្ជកម្ម

– ប្រកាសបើកសហគ្រាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

– បណ្ណប៉ាតង់ របស់អគ្គនាយកដ្ឋានពន្ធដារ មានសុពលភាព

– អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន មានសុពលភាព

២. ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យព័ត៌មានតំណាងនៅព្រះរាជាណាចក្រកម្ពុជា៖

– លិខិតស្នើសុំបណ្ណសារព័ត៌មាន (មានបញ្ជាក់ឈ្មោះ ភេទ តួនាទី សញ្ជាតិ និងលេខទូរស័ព្ទ)

– លិខិតអនុញ្ញាតរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មានសុពលភាព

– អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅ មានសុពលភាព

៣.អង្គការ សមាគម ធ្វើការលើវិស័យព័ត៌មាន៖

– លិខិតស្នើសុំបណ្ណសារព័ត៌មាន (មានបញ្ជាក់ឈ្មោះ ភេទ តួនាទី សញ្ជាតិ និងលេខទូរស័ព្ទ)

– លិខិតទទួលស្គាល់អង្គការ សមាគមធ្វើការលើវិស័យព័ត៌មាន របស់ក្រសួងព័ត៌មាន មាន សុពលភាព។
– វិញ្ញាបនបត្រអង្គការ សមាគម របស់ក្រសួងមហាផ្ទៃលក្ខន្តិកៈអង្គការ សមាគម

– បណ្ណប៉ាតង់ របស់អគ្គនាយកដ្ឋានពន្ធដារ មានសុពលភាព

– អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន មានសុពលភាព

៤.អ្នកសារព័ត៌មានទទួលកម្រៃតាមអត្ថបទ (Freelancer)៖

– លិខិតស្នើសុំបណ្ណសារព័ត៌មាន (មានបញ្ជាក់ឈ្មោះ ភេទ តួនាទី សញ្ជាតិ និងលេខទូរស័ព្ទ)

– ប្រវត្តិរូបសង្ខេប

– អត្ថបទព័ត៌មានចុះផ្សាយចុងក្រោយ

– អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន មានសុពលភាព

ខ. សម្រាប់អង្គភាពដែលធ្លាប់បានស្នើសុំបណ្ណ សូមអនុវត្តដូចខាងក្រោម៖

– តំណាងអង្គភាពដែលធ្លាប់បានស្នើសុំបណ្ណសារព័ត៌មានជោគជ័យក្នុងឆ្នាំ២០២៤ គ្រាន់តែ ចូលទៅកាន់ប្រព័ន្ធបញ្ចូលអ៊ីម៉ែល និងលេខសម្ងាត់ដែលមានស្រាប់ ឬស្តេន QR Code ដែលបង្ហាញលើប្រព័ន្ធ (CamDigiKey) ចុះឈ្មោះបន្ថែម ឬបន្ថយសមាជិកអង្គភាព និង ភ្ជាប់ជាមួយលិខិតស្នើសុំធ្វើបណ្ណសារព័ត៌មានឆ្នាំ២០២៥ និងបច្ចុប្បន្នភាពឯកសារដែល បន្តសុពលភាព រួចធ្វើការស្នើសុំជាការស្រេច។ ករណីភ្លេចលេខសម្ងាត់ អ្នកស្នើសុំអាចធ្វើ ការកំណត់លេខសម្ងាត់ថ្មី (Reset Password)។

– ការចុះឈ្មោះជាក្រុម/អង្គភាព ត្រូវមានតំណាងមួយរូបជាអ្នកចុះឈ្មោះឱ្យក្រុមការងារ។

សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ចូលទៅកាន់ Channel តេឡេក្រាម Media INB Group Support តាមរយៈ https://t.me/media inb group ដើម្បីពិនិត្យអំពីរបៀបនៃការ ចុះឈ្មោះ និងព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងការស្នើសុំបណ្ណសារព័ត៌មាន។ ការស្នើសុំចុះឈ្មោះសម្រាប់តែ អនឡាញប៉ុណ្ណោះ។ ការចុះឈ្មោះនឹងបើកដំណើរការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សំគាល់៖

– បណ្ណសារព័ត៌មានឆ្នាំ២០២៤ នឹងត្រូវបញ្ចប់សុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

– លិខិតលេខ ០០៧ ព.ស ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្តីពីការបន្តសុពលភាពបណ្ណ សារព័ត៌មានឆ្នាំ២០២៣ ត្រូវទុកជានិរាករណ៍។

...

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ ជ្រាបជាព័ត៌មាន៕ ⁠ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print